មានការស្នើសុំពីអតិថិជន ថៅកែភូមិពងទាខ្មែរចាប់មុខរបរលក់ស្វាយក្នុងសម័យកូវីដ ដាច់ដូចព្យុះ!

សង្គម​ និង​សេដ្ឋកិច្ច អាជីវកម្ម

ការផ្ទុះកូវីដ-១៩ ចូលក្នុងសហគមន៍ បានរងផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន ខណៈរាជរដ្ឋាភិបាលបានបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ដោយមើលឃើញពីស្ថានភាពទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់បិទទ្ទប់ដែលតែងតែរអ៊ូរទាំពិបាកក្នុងការទិញស្បៀងអាហារ និងគ្រឿងទេសនោះ ហើយដោយមានការស្នើរសុំពីអតិថិជនឲមានផ្លែឈើខ្លះ ថៅកែភូមិពងទាខ្មែរ លោកស្រី ម៉ោង ស្រីពៅ បានសម្រេចនាំផ្លែស្វាយពីខេត្តបន្ទាយមានជ័យ ចំនួន ៣មុខ គឺ ១.ស្វាយណាំដកម៉ៃ១kg =៧០០០រៀល ២.ស្វាយកែវចិន១kg=៧០០០រៀល ៣. ស្វាយប៉ាឡាន់១kg=៦០០០រៀល ដែលសុទ្ធតែមានគុណភាពផ្អែមឆ្ងុយឆ្ងាញ់។

ភូមិពងទាខ្មែរ បានឲ្យដឹងលើទំព័រហ្វេសបុកថា៖ “ស្វាយនៅតាមផ្លូវនៅឡើយតែកុម្ម៉ងអស់៩០០គីឡូហើយបើមានកាយឺតយ៉ាវយ៉ាងណាសុំអធ្យាស្រ័យផងបងៗអតិថិជន។”

បងប្អូនអាចទំនាន់ទំនងបញ្ជាទិញតាមផេក ភូមិពងទាខ្មែរ https://web.facebook.com/ភូមិពងទាខ្មែរ-108740200468533/ និងតាមរយៈលេខទូរសព្ទ 093 312 139។

សូមជម្រាបជូនថា កសិដ្ឋានភូមិពងទាខ្មែរ ជាកន្លែងផ្គត់ផ្គង់ទីផ្សារពងទាដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ នាពេលថ្មីៗនេះ កសិដ្ឋាន បានចេញមកប្រកាសក្នុងគ្រាដ៏លំបាកមួយនេះភូមិពងទាខ្មែរនៅតែរក្សាតម្លៃដដែល មិនមានការឆ្លៀតឪកាសឡើយ ក្នុងការលក់ពងទាជូនបងប្អូនប្រជាពលរដ្ឋ៕

សូមចុចអានអត្ថបទខាងក្រោម៖