លោក ហ៊ុន ម៉ាណែត ឲ្យមន្ត្រីជំនាញស្រាវជ្រាវនូវមុខសញ្ញាដែលបន្លំជាជំនួយការតេទៅសុំលុយមេបញ្ជាការអាវុធហត្ថខេត្ត

សង្គម​ និង​សេដ្ឋកិច្ច

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឲ្យមន្ត្រីជំនាញស្រាវជ្រាវនូវមុខសញ្ញាដែលបន្លំជាជំនួយការតេទូរស័ព្ទទាក់ទងទៅមេបញ្ជាការកងទ័ព និងថ្នាក់ដឹកនាំ ដើម្បីសុំលុយ​។ នេះបើតាមការចុះផ្សាយរបស់នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់ ឈ្មោះ ភាព បានក្លែងបន្លំថាជាជំនួយការរបស់ លោក ហ៊ុន ម៉ាណែត​ ហើយខល​ទាក់ទងសុំលុយ​ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្ត​កំពង់ចាម ដោយប្រើប្រាស់​លេខទូរសព្ទ 067 349 466។​

តាមរយៈសារ​ជាសំឡេង លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា៖ នៅថ្ងៃនេះ មាន​ករណីមួយ មានម្នាក់ឈ្មោះ ភាព មានលេខទូរស័ព្ទខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ដឹកនាំ បណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថ ដោយថា​ ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។

លោកបានរបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមជួយ​បញ្ជូន​ព័ត៌មានបន្ត ទៅមេបញ្ជាការ​កងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានអ្នកណាទាក់ទងទៅ គឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះ​ហើយ៕

សូមចុចអានអត្ថបទខាងក្រោម៖