កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ និងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ក្នុងទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានប្រទេសសមាជិកអាស៊ានទាំង ១០ចូលរួម។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ដោយឡែកកិច្ចប្រជុំនៅថ្ងៃនេះ ឃើញប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ខណៈមេដឹកនាំនៃប្រទេសចំនួន ៣មិនបានចូលរួមគឺ ប្រធានាធិបតីហ្វីលីពីន លោក ឌុយទែរតឺ នាយករដ្ឋមន្រ្តី ឡាវ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការនេះ ផ្តួចផ្តើមគំនិតដោយរបស់លោក យូកូ វីដូដូ ប្រធានាធិបតី ឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។
ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមសម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ដោយមេដឹកនាំយោធាភូមា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ វាក៏ជាលើកទីមួយដែរ សម្រាប់លោក មីន អ៊ុងឡាំង ដែលត្រូវចេញក្រៅប្រទេស តំណាងឲ្យរបបសិក បន្ទាប់ពីបានធ្វើរដ្ឋប្រហារ នៅថ្ងៃទី១កុម្ភៈ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា ក៏នឹងធ្វើដំណើរទៅក្រុងចាការតាដែរ ដើម្បីតាមដានការប្រជុំអាស៊ាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនឹងលើកយករបៀបវារ:សំខាន់ៗចំនួន៣ រួមមានទី១ ការកសាងសហគមន៍អាស៊ាន ទី២ ទំនាក់ទំនងខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ៕
សូមចុចអានអត្ថបទខាងក្រោម៖