បញ្ជាក់​​ពីក្រសួង អ្នកជំងឺ​កូវីដចង់​​មកសម្រាក​ព្យាបាលនៅ​មន្ទីរពេទ្យ​ឯកជន ត្រូវ​រ៉ាប់រ៉ងការ​ចំណាយដោយ​ខ្លួន​ឯង

ព័ត៌មានថ្មីៗ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង​សុខាភិបាលបាន​ឆ្លើយតប​​សំនួរ​ជុំវិញ​ការ​អនុញ្ញាតិ​ឲ្យ​មន្ទីរពេទ្យ​ឯកជន អាច​ទទួល​ព្យាបាលអ្នក​ឆ្លងកូវីដ។ ដោយឡែកពាក់ព័ន្ធ​​​ការ​ចំណាយ​លើការ​ព្យាបាល​ លោកជំទាវ​បាន​ប្រាប់ក្រុមអ្នក​សារព័ត៌មាន​លើ​បណ្តាញ​តេឡេក្រាម​ថា គឹអ្នកជំងឺ​ត្រូវ​រ៉ាប់រ៉ង​ដោយ​ខ្លួន​ឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ជាមួយ​គ្នា​នេះ សេវាសុខាភិបាល​ឯកជន​ ​ត្រូវ​ស្នើសុំ​ច្បាប់​​ជាមុន​ និង​​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ ដូចជា​ត្រូវ​មាន​ទីតាំង​សមស្រប មាន​​សម្ភារៈ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់ មាន​បន្ទប់​អាច​ដាក់​អ្នក​ជំងឺ​ដោយ​រក្សា​សុវត្ថិភាព​ មាន​គ្រូពេទ្យ និង​បុគ្គលិក គ្រប់គ្រាន់​បាន​បណ្តុះបណ្តាល​ត្រឹមត្រូវ។

ក្រៅ​ពី​នេះ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​មាន​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ និង​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់ និង​ទាន់​ពេល​វេលា​មក​ក្រសួង​សុខាភិបាល៕