ជីប ម៉ុង គ្រុប ទើបតែហក់មកប្រឡូកក្នុងវិស័យអចលនទ្រព្យក្នុងឆ្នាំ២០០៨ ដែលអាចសឹងថាក្រោយគេក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីៗ។ ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នៅពីក្រោយភាពជោគជ័យដ៏ត្រចេះត្រចង់របស់ ជីបម៉ុង លែន ដ៏ល្បីល្បាញ់នាបច្ចុប្បន្ននេះ ក៏មានសហស្ថាបនិកជាច្រើន ក្នុងនោះក៏មានលោកឧកញ៉ា លាង ហួង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានខំខិតលះបង់ដើម្បីនាំមកនូវភាពជោគជ័យមកឲ្យជីបម៉ុង គ្រុប។
ឧកញ៉ា លាង ហួង ដែលគេស្គាល់ឈ្មោះ ហេនរី អ្នកជំនួញអចលនទ្រព្យលាក់មុខមួយរូបនៅកម្ពុជា និងជាថ្នាក់ដឹកនាំដ៏ឆ្នើម ខណៈដែលលោកកាន់តួនាទីអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យក្នុងស្រុក ផ្តល់ជូនគេហដ្ឋានតាមក្តីស្រមៃរបស់មនុស្សគ្រប់គ្នា។ គម្រោងលំនៅឋានរបស់ ជីបម៉ុង លែន សាងសង់ឡើងដោយប្រើប្រាស់សម្ភារៈ ដែលមានគុណភាពខ្ពស់បំផុត និងមានវិញ្ញាបនបត្រ ISO បញ្ជាក់ ដូចជា បេតុង ជីប ម៉ុង ដែកថែបអ៊ីតាលីម៉ាក វី ក្បឿង ជីប ម៉ុង និងទុយោ ជីប ម៉ុង ជាដើម។
ការរចនាម៉ូដទាំងក្នុង និងក្រៅរបស់លំនៅឋាននីមួយៗ ជារចនាបថមិនចេះហួសសម័យ ដែលឆ្លុះបញ្ចាំងពីការគិតគូរយ៉ាងហ្មត់ចត់លើទំនោររបស់មនុស្សគ្រប់សម័យកាល។ លំនៅឋាន ជីបម៉ុង លែន ត្រូវបានបំពាក់ដោយបរិក្ខារទំនើបៗ និងហ៊ុមព័ទ្ធទៅដោយក្លឹបហៅស៍ សួនច្បារ ចំណតរថយន្ត ទីធ្លាកម្សាន្ត និងផ្សារសហគមន៍ ដើម្បីធានាជូនអតិថិជននូវការ «ជឿជាក់ក្នុងការរស់នៅ»។
សូមជម្រាបជូនលោកអ្នកនាងដែលថា គម្រោងដំបូងគេបង្អស់របស់ ជីបម៉ុង លែន គឺ ផាក លែន សែនសុខ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានប្រគល់ជូនអតិថិជននៅក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ននេះ ជីបម៉ុង លែន មានគម្រោងចំនួនប្រាំបួនផ្សេងទៀត ដែលស្ថិតក្រោមការសាងសង់៖ គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ និង គម្រោង លែន រីច ចំការដូង ដែលគម្រោងទាំងអស់នេះផ្តល់ជូននូវលំនៅឋានជាច្រើនប្រភេទរួមមាន វីឡា វីឡាកូនកាត់ ហ្សបហៅស៍ និងខុនដូ ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងមានការកើនឡើងសម្រាប់គេហដ្ឋានដែលមានគុណភាពខ្ពស់ និងមានរចនាបថប្រណីត។
យើងសង្កេតឃើញថា ជីប ម៉ុង លែន បាននឹងកំពុងជ្រើសរើសអភិវឌ្ឍគម្រោងទាំងអស់របស់ខ្លួននៅតំបន់យុទ្ធសាស្ត្រ។ មានសក្តានុពលនៃការអភិវឌ្ឍ ដែលមានផ្លូវចេញចូលឆាប់រហ័ស និងងាយស្រួលបំផុតទៅកាន់ផ្សារទំនើប សាលារៀនរដ្ឋ និងសាលាអន្តរជាតិ ធនាគារ និងមន្ទីរពេទ្យ។
មកដល់ពេលបច្ចុប្បន្ននេះ ជីបម៉ុង លែន មានបុគ្គលិកបម្រើការជាអ្នកឯកទេសជាតិ និងអន្តរជាតិ និងអ្នកជំនាញជាង៤០០០នាក់ ដែលពួកគេទាំងអស់ប្តេជ្ញាចិត្តជួយធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរ តាមរយៈសំណង់ដែលមានគុណភាពខ្ពស់ ស្តង់ដាសម្រាប់ការរស់នៅ និងបំពាក់ដោយបរិក្ខារលំនៅឋាន និងសេវាកម្សាន្ត ដែលមានភាពល្អផ្តាច់គេ៕
អត្ថបទទាក់ទង៖