យោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីគោលការណ៍អនុវត្តចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ពាក់ព័ន្ធផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុងតំបន់លឿង នៃរាជធានីភ្នំពេញ បានកំណត់យ៉ាងច្បាស់ថា៖ បងប្អូនអាជីវករទាំងឡាយ ក្នុងតំបន់លឿងត្រូវបន្តលក់ដូរជូនអតិថិជនបែបវេចខ្ចប់ ហាមទទួលភ្ញៀវចូលញ៉ាំក្នុងបរិវេណលក់ដូរដាច់ខាត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ម្យ៉ាងទៀត អាជីវករក្នុងតំបន់លឿងទាំងអស់ ត្រូវចូលរួម អនុវត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ដូចជា៖ វាស់កម្ដៅ ពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព និងវេចខ្ចប់ប្រកបដោយអនាម័យ។
បើអាជ្ញាធររកឃើញថា អាជីវករ ឬអាហារដ្ឋានណា មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាកំហិត៕