កីឡដ្ឋានព្រីនស៍ គឺជាមូលដ្ឋានផ្លូវការរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ដើម្បីស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។ កីឡដ្ឋាននេះ ត្រូវបានចាប់ផ្ដើមសាងសង់ នៅចុងឆ្នាំ២០១៧ ហើយបានសាងសង់រួចរាល់ជាស្ថាពរ និងបើកទ្វារស្វាគមន៍ការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគដំបូង នៅឆ្នាំ២០១៩ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
គិតត្រឹមឆ្នាំ២០២១ នេះ គឺមានរយៈពេល ៣រដូវកាលមកហើយ ដែលកីឡដ្ឋានព្រីនស៍ បានបើកទ្វារស្វាគមន៍ការប្រកួតផ្លូវការ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ប៉ុន្ដែផ្អែកលើចក្ខុវិស័យដ៏វែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្លិប ផែនការមេនៃគម្រោងមួយនេះ នៅមិនទាន់បញ្ចប់នោះទេ ដោយថ្នាក់ដឹកនាំ បាននឹងកំពុងជំរុញការសាងសង់ កែលម្អ និងបំពេញបន្ថែមមួយចំនួនទៀត ដើម្បីប្រែក្លាយកីឡដ្ឋានរបស់យើងឲ្យក្លាយជាកីឡដ្ឋានស្ដង់ដារអន្ដរជាតិមួយ ដែលអាចទទួលការប្រកួតគ្រប់កម្រិតនាថ្ងៃអនាគត ។
វឌ្ឍនភាព ៥ចំណុច នៃដំណើរវិវឌ្ឍន៍របស់កីឡដ្ឋានព្រីនស៍ នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ក្រោមការដឹកនាំរបស់លោកស្រីប្រធានក្លិប កែ សួនសុភី ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។
ទី១-ផែនការមេរបស់យើង សម្រាប់ការសាងសង់គម្រោងកីឡដ្ឋានព្រីនស៍ គឺគ្រោងនឹងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ នៅចន្លោះឆ្នាំ២០២៣-២០២៤ ដើម្បីបម្រើសេវាផ្សេងៗ ជាមួយការផ្ដល់នូវបទពិសោធល្អៗ ដល់ភ្ញៀវ និងក្រុមអ្នកគាំទ្ររបស់យើង ដែលអញ្ជើញមកកីឡដ្ឋានព្រីនស៍ ជាមួយការទស្សនាការប្រកួតដ៏អស្ចារ្យគ្រប់ការប្រកួតនៅកីឡដ្ឋានរបស់យើង ។
ទី២-យើងបានបំពេញរួចរាល់ ១០០% សម្រាប់ទីលានបាល់ទះវិសាខា ទីលានស្មៅសិប្បនិម្មិត Visakha Store កន្លែងហាត់ប្រាណ (GYM) និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ។
ទី៣-យើងបានបំពេញផែនការមេរបស់យើងប្រមាណ ៧០% ហើយ ដោយយើងបានកែសម្រួលនូវ Stand Prince Stadium ក្នុងការជួសជុលតំឡើងកម្ពស់ដំបូល និងកៅអី ដើម្បីធ្វើឲ្យវាបន្ស៊ីគ្នា ។ រីឯ Jinbei Stand យើងកំពុងរៀបចំឌីហ្សាញ់ ដើម្បីកែលម្អឲ្យវាមានភាពល្អប្រសើរ ស្របពេល Sophyna Stand និង Sophyna Lounge យើងបានសម្រេចការសាងសង់ប្រហែល ៧០% ក្នុងនោះបន្ទប់បច្ចេកទេស បន្ទប់កម្សាន្ដ សាលប្រជុំ និងការិយាល័យការងារ ក៏យើងធ្វើហើយប្រហែល ៧០% ដែរ ។
ទី៤-ការសាងសង់ផ្លូវ និងស្ពានថ្មី ដើម្បីសម្រួលការធ្វើដំណើរចូលមកកីឡដ្ឋានព្រីនស៍ ដោយឈប់ធ្វើដំណើរចូលតាមហ្គ្រេនភ្នំពេញ ដោយផ្លូវ និងស្ពានថ្មីនេះ នឹងធ្វើក្បែរ Stand ធំ គឺ Prince Stadium ហើយនៅពាក់កណ្ដាលឆ្នាំ២០២២ យើងនឹងធ្វើ Stand ថ្មីមួយទៀត នៅជំហាងខាង Scoreboard បច្ចុប្បន្ន គឺ P&J Stand ។
ទី៥-យើងនឹងរៀបចំអាគារស្នាក់នៅស្ដង់ដារ សម្រាប់បុគ្គលិក និងកីឡាករប្រមាណជាង ២០០នាក់ នៅក្នុងបរិវេណកីឡដ្ឋានរបស់យើង ហើយគម្រោងនេះ នឹងធ្វើនាចុងខែតុលា ឆ្នាំ២០២៣ ខាងមុខ ។
ខាងក្រោមនេះ គឺជាវីដេអូ 3D សម្រាប់គម្រោងបច្ចុប្បន្នភាព និងអនាគត នៃកីឡដ្ឋានព្រីនស៍ ។ សូមទស្សនាកម្សាន្ដទាំងអស់គ្នា៖