ក្រុមហ៊ុន NagaWorld ប្រគល់អំណោយជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ជាច្រើនតោន កេសនិងយួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំងឺរាតត្បាតកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្នុងឱកាសពិធីប្រគល់នោះ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានី ភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា តាន់ ស្រី (Tan Sri Dr. CHEN LIP KEONG) ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន NagaWorldដែលបានឧបត្ថម្ភ អង្ករចំនួន៨៧,៥ តោន ត្រីខ ចំនួន៣,៥០០យួរ មី៣,៥០០ កេសតូច ទឹកត្រី៣,៥០០ យួរ ទឹកស៊ីរីវ ចំនួន ៣,៥០០ យួរ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ ។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលឲ្យបានទាន់ពេលវេលា៕