យុទ្ធនាការចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋក្នុងតំបន់ក្រហមទាំង ៤ ខណ្ឌ នឹងចាប់ផ្ដើមពី ថ្ងៃទី១ ឧសភា តទៅ

ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី០១ ឧសភា ២០២១ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ទាំង ៤ខណ្ឌ​ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល រួមទាំងកម្មករ-កម្មការិនី ដែលកំពុងរស់នៅក្នុងតំបន់ក្រហមទាំងអស់ នឹងត្រូវទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហមនេះ នឹងត្រូវទទួលបន្ទុក ក៏ដូចជារៀបចំឡើង ដោយក្រុមគ្រូពេទ្យយោធា នៃកងយុទ្ធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលសហការ ដោយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌចាក់វ៉ាក់សាំង ក្នុងតំបន់ក្រហម ត្រៀមខ្លួនចូលរួមសហការឱ្យបានល្អប្រសើរ៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ