កម្មកររោងចក្រ ៣ស្រុក នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដមុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្តកណ្ដាល

ជុំវិញ​ឧកញ៉ា

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា កម្មករ កម្មការិនី និងនិយោជិត រោងចក្រ នៅស្រុកខ្សាច់កណ្ដាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល គឺជាស្រុកដែលមានអទិភាពទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មុនគេក្នុងចំណោមរោងចក្រទាំងអស់នៅទូទាំងខេត្តកណ្ដាល នៅពេលដែលរារដ្ឋាភិបាល សម្រេចទម្លាក់វ៉ាក់សាំងការបង្ការជំងឺកូវីដ-១៩ ជូនដល់ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពរដ្ឋបាលខេត្តកណ្តាល

នេះបើតាមកិច្ចប្រជុំបន្ទាន់មួយរបស់ថ្នាក់ដឹកនាំខេត្តកណ្តាល ដែលដឹកនាំដោយ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល រួមជាមួយ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល លោកឧកញ៉ា ស្រី ចាន់ថន តំណាងក្រុមហ៊ុន7NG និងមន្រ្តីរាជការ អជ្ញាធរមូលដ្ឋាន នៅល្ងាចថ្ងៃទី២៩ ខែមេសាម្សិលមិញ នៅតំបន់ភិវឌ្ឍន៍សេដ្ឋកិច្ច 7NG របស់ឧកញ៉ា ស្រី ចាន់ថន ដើម្បីស្វែងរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល បន្ទាប់ពីកម្មកររោងចក្រមួយ ក្នុងស្រុកខ្សាច់កណ្ដាល មានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

រូបភាពហ្វេសបុក ឧកញ៉ា ស្រី ចាន់ថន

លោក គង់ សោភណ្ឌ បានថ្លែងថា ដើម្បីធានាដល់និរន្តភាព សេដ្ឋកិច្ចនៅក្នុងខេត្តកណ្ដាល កម្មករ កម្មការិនី រោងចក្រទាំងអស់នៅក្នុងខេត្តកណ្ដាល ត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា ដើម្បីបញ្ចៀសនូវការឆ្លងនូវមេរោគដ៏កាចសាហាវនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បាទស្នើឱ្យអាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយកម្មករដែលមានការសង្ស័យ មានជាប់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់ធ្វើចត្តាឡីស័កឱ្យត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់គ្នា។

រូបភាពហ្វេសបុក ឧកញ៉ា ស្រី ចាន់ថន

ជាមួយគ្នានោះផងដែរលោកឧកញ៉ា ស្រី ចាន់ថន ជាអ្នកមានបេះដូងសប្បុរសធម៌ ដែលជានិច្ចកាលតែងតែចុះជួយកិច្ចការងារបន្ទាន់ជាមួយរដ្ឋបាលខេត្តកណ្តាល និងរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះផ្តោតទៅលើការជំរុញឲ្យបានលឿននូវវិធានការណ៍ចាក់វ៉ាក់សាំង ការពារវីរុសកូវីដ១៩ ការអនុវត្តវិធានការណ៍ ៣ការពារ ៣កុំ និងព័ត៌មានថ្មីៗអំពីស្ថានការបច្ចុប្បន្ន ការរៀបចំទុកជាមុននូវទីតាំង ត្រៀមសម្រាប់ពិនិត្យ និងព្យាបាល ជំងឺកូវីដ១៩ និងការចុះសួរសុខទុកដោយផ្ឋាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានតំបន់រោងចក្រ៕

រូបភាពហ្វេសបុក ឧកញ៉ា ស្រី ចាន់ថន

សូមចុចអានអត្ថបទខាងក្រោម៖