បុគ្គលិកធ្វើការងារនៅសណ្ឋាគារសាន់វេ ឆ្លងកូវីដ-១៩ ហើយបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកជាច្រើនអ្នក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវបងប្អូនដែលធ្លាប់បានទៅ សូមធ្វើការដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះបានឲ្យតាមទំព័រហ្វេសបុកថា សូមអំពាវនាវអ្នកឧកញ៉ា លោកឧកញ៉ា សហគ្រិន អ្នកជំនួញ និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានចេញចូលញឹកញាប់ និងមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅសណ្ធាគារ សាន់វេ Sunway Hotel ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
អនុគណៈកម្មការខាងលើបញ្ជាក់ថា មូលហេតុអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ និងបានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក៕