ឧកញ៉ា ស្រី ចាន់ថន ដែលត្រូវបានមហាជនស្គាល់ថា គឺជាឧកញ៉ា ចិត្តធម៌ល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា បានប្រកាសលើគណនីយFacebook ផ្ទាល់ខ្លួនលោកថា លោកសូមជូនថវិកាជូនប្អូនប្រុស ហុង ភារិន ចំនួន៤លានរៀលដើម្បីជាការលើកទឹកចិត្តដល់រូបគេ។
តាមការលើកឡើងលើFacebook ផ្លូវការ”“Srey Chanthorn” លោកឧកញ៉ា បានសរសេរបែបនេះថា”កូនខ្មែរពិតជាអាស្ចារ្យ! សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វើតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។ ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន(៤លានរៀល)ផងដែរសម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។ ប្រសិនជាប្អូនបានទទួលពត៌មានពីខ្ញុំតាមរយៈfacebookនេះ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 086 616 616 ដើម្បីទទួលថវិកានេះ។ សូមអរគុណ”៕