ក្រសួងសុខាភិបាល ប្រកាសនៅព្រឹកថ្ងៃទី១ឧសភានេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៨៨នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន ៤៨នាក់ ខណៈអ្នកស្លាប់ចំនួន ៣នាក់នោះរួមមាន បុរសឣាយុ ៦១ឆ្នាំ ស្រ្តីឣាយុ ៦៧ឆ្នាំ និងស្រ្តីឣាយុ ៧៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្នុងចំនួនអ្នកឆ្លងថ្មីរកឃើញនៅរាជធានីភ្នំពេញ ៣៣១ បន្ទាយមានជ័យ ៣៥ ព្រៃវែង ៨ កណ្ដាល ៤ កំពង់ស្ពឺ ៣ តាកែវ ២ កំពង់ចាម ២ សៀមរាប ១ ស្វាយរៀង ១។
គិតត្រឹមព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧៩០ នាក់ អ្នកជាសះស្បើយ ៥២០០ នាក់ អ្នកកំពុងព្យាបាល ៨៤៨៧ នាក់ និងអ្នកស្លាប់កើនឡើងដល់៩៦ នាក់៕