អ្នកឧកញ៉ា គិត ម៉េង អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការកូវីដព្រោះជាមធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសនេះ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងពីរលើករួចរាល់ហើយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានប្រសាសន៍ថា៖ ខ្ញុំសូមថ្លែងអំណរគុណ ខ្ញុំនិងភរិយារបស់ខ្ញុំ ចំណាន បានទទួលការចាក់វ៉ាក់សាំងបង្ការពេញលេញហើយ។ ដូសទាំងពីរអាចផ្តល់ឲ្យយើងនូវស្រទាប់ការពារ និងបន្ថយហានិភ័យនៃការចម្លងវីរុស។

រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង

អ្នកឧកញ៉ាបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ទៅទទួលចាក់វ៉ាក់សាំងបង្ការខ្លួន ពីព្រោះនេះជាមធ្យោបាយតែមួយគត់ដែលយើងអាចការពារគ្នាទៅវិញទៅមកបាន។ យើងទាំងអស់គ្នារួមគ្នាអាចបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។ សូមនៅផ្ទះ និងរក្សាសុវត្ថិភាពទាំងអស់គ្នា។

សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាជន សរុបជាបណ្តោះអាសន្នចំនួន១,៣២៩,៤៣៣ នាក់៕

រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង
រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង
រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង
រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង
រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង
រូបភាពហ្វេសប៊ុក អ្នកឧកញ៉ា គិត ម៉េង