ឧកញ៉ា នួន អក ត្រូវបានមហាជនស្គាល់ថា គឺជា សាស្ត្រាចារ្យជំនាញបង្ហាត់បង្រៀនវគ្គបុគ្គលជោគជ័យមួយនៅក្នុងប្រទេសកម្ពុជា។ ព្រឹកនេះ គេហទំព័រoknha.newsសូមលើកមកការវិភាគរបស់លោកឧកញ៉ាចំនួន២១ចំណុចបង្ហាញស្ដីពីការគិតរបស់អ្នកមាននិងការគិតរបស់អ្នកក្រ ដើម្បីចែកជូនមិត្តអ្នកអានបានពិចារណា ជាចំណេះដឹង ។
១.អ្នកមានយល់ថា ភាពក្រីក្រគឺជាមាតានាំឲ្យមានអំពើអនាធិបតេយ្យ
២.អ្នកមានយល់ថា មានតែជួយខ្លួនឯងមុនទេ ទើបអាចជួយអ្នកដទៃបាន
៣.អ្នកមានជឿជាក់លើគំនិតខ្លាំង និង សមត្ថភាព មិនជឿលើព្រេងសំណាង
៤.អ្នកមានជឿជាក់ថា មានជំនាញពិតប្រាកដ គឺជាវិថីឆ្ពោះទៅកាន់ភាពមានបាន
៥.អ្នកមានមានក្តីសុបិន្តសម្រាប់ថ្ងៃអនាគត មិនមែនសម្រាប់អតីតកាល
៦.អ្នកមាន ជាមនុស្សឈ្លាសវៃក្នុងការគ្រប់គ្រងលុយកាក់ដោយប្រុងប្រយ័ត្ន
៧.អ្នកមានជាមនុស្សដើរតាមមហិច្ឆតារបស់ខ្លួន មិនដើរតាមមហិច្ឆតារបស់អ្នកដទៃ
៨.អ្នកមាន ជាមនុស្សអត់ធ្មត់ និង សកម្មក្នុងការប្រឈមមុខទៅនឹងបញ្ហា
៩.អ្នកមាន ប្រើលុយនៅក្នុងហោប៉ៅអ្នកដទៃ មករកលុយដាក់ចូលហោប៉ៅរបស់ខ្លួន
១០.អ្នកមានដឹងថា ទីផ្សារសាកលប្រែប្រួលដោយសារតែអារម្មណ៍ និងចិត្តលោភលន់របស់មនុស្ស
១១.អ្នកមាន បង្រៀនកូនចៅរបស់ខ្លួនពីរបៀបក្លាយជាអ្នកមាន
១២.អ្នកមានយល់ថា មានលុយ ធ្វើឲ្យខ្លួនមានសន្តិភាពផ្លូវចិត្ត
១៣.អ្នកមានចូលចិត្តចំណាយពេលរៀនសូត្រជាលំដាប់ ជាជាងចំណាយពេលកម្សាន្តឥតប្រយោជន៍
១៤.អ្នកមានចូលចិត្តរាប់អានមនុស្សដែលមានចិត្តគំនិតដូចគ្នា
១៥.អ្នកមានផ្ដោតខ្លាំងលើការស្វែងរកប្រាក់ចំណូល
១៦.អ្នកមានដឹងពីរបៀបចេះប្រែក្លាយឧបសគ្គឲ្យទៅជាឱកាស
១៧.អ្នកមានគ្រប់គ្រងការងាររបស់ខ្លួនបានល្អ នៅពេលស្ថានភាពច្របូកច្របល់
១៨.អ្នកមានតែងរំពឹងថា នឹងរកលុយបានច្រើនជាងមុន មានមុខរបររីកចម្រើនជាងមុន
១៩.អ្នកមាន តែងតែងប់ងុលនឹងការស្វែងរកភាពជោគជ័យសម្រាប់ជីវិត
២០.អ្នកមាន ចាត់ទុកលុយដូចជាមិត្តសម្លាញ់របស់ខ្លួន
២១.អ្នកមានដាក់ផ្នត់គំនិតក្នុងខ្លួនថា បើចង់បានអ្វីមួយ ត្រូវសម្រេចធ្វើវាឲ្យបាន៕