លោតចូលតំបន់លឿងភ្លាមឃ្លាំងទិញលក់រថយន្ត S-Auto ឧកញ៉ា ប៊ុន រតនា ផ្ដល់ប្រូម៉ូសិនយក្សជូនអតិថិជនភ្លែត

ជុំវិញ​ឧកញ៉ា

ក្រោយមានការបែងចែកពណ៌តំបន់ទៅតំបន់លឿង អនុគ្រោះដល់អាជីវកម្មមួយចំនួនអាចបើកដំណើរការវិញបានធម្មតា តាមការកំណត់លក្ខខណ្ឌ របស់រដ្ឋបាលរាជធានីភ្នំពេញ ឃ្លាំងទិញលក់រថយន្ត S-Auto ឧកញ៉ា ប៊ុន រតនា បានប្រកាសផ្ដល់ជូនប្រូម៉ូសិនឈុតធំៗចំនួន ៣ប្រភេទ ដល់អតិថិជនជាទីស្រលាញ់របស់ខ្លួនភ្លាមៗតែម្ដង។ ប្រូម៉ូសិនឈុតធំដ៏អស្ចារ្យទាំងនោះ រួមមាន៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទី១. ការបញ្ចុះតម្លៃពី 1,000$ -5,000$

ទី២. ផ្ដល់ជូនសេវាកម្មដឹករថយន្តដល់ផ្ទះអតិថិជនទាំង ២៥ រាជធានី ខេត្ត-ក្រុង  

ទី៣. ថែមជូនកាដូរឈុតធំ មួយកញ្ចប់ធំថែមទៀត (ស្លាកលេខ កំរាលជើង ប្ដូងប្រេងម៉ាស៊ីន ប៉ូលា ប្ដូរកង់ថ្មី និងចាក់សាំងមួយពេញ)។

រូបភាព S-Auto

លោក ឧកញ៉ា ប៊ុន រតនា (សេម) បញ្ជាក់ថា៖ «ការប្រកាសផ្ដល់ជូននូវឈុតប្រូម៉ូសិនធំៗ មិនធ្លាប់មានពីមុនមកទាំងអស់នេះ ជាការលើកទឹកចិត្ត និងសម្រាលបន្ទុកដល់បងប្អូនអតិថិជនរបស់ ឃ្លាំងទិញលក់រថយន្ត S-Auto ក្នុងស្ថានភាពកូវីដកំពុងរាតត្បាតនេះ ជាពិសេសបងប្អូននៅតាមបណ្ដាខេត្តឆ្ងាយៗ ដែលពិបាកឡើងមកដល់ឃ្លាំងផ្ទាល់»។

សេវាកម្មផ្នែកដឹកជញ្ជូនរថយន្តដល់មុខផ្ទះអតិថិជននៅទូទាំងប្រទេស ដ៏កក់ក្ដៅ និងប្រកបដោយទំនុកចិត្តខ្ពស់ ពី ឃ្លាំងទិញលក់រថយន្ត S-Auto សព្វថ្ងៃកំពុងតែទទួលបានការគាំទ្រជាហូរហែពីសំណាក់អតិថិជន ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួន ដែលពួកគាត់មានតម្រូវការរថយន្តចាំបាច់ ក្នុងស្ថានភាពកូវីដនេះ។

គួរបញ្ជាក់ផងដែរថា អាស័យដ្ឋាន ឃ្លាំងទិញលក់រថយន្ត S-Auto របស់លោក ឧកញ៉ា ប៊ុន រតនា មានទីតាំងស្ថិតនៅ ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែតពីរង្វង់មូលខេមកូខាងឆ្វេងដៃការាសសាំងភីធីធី ដែលជាតំបន់ពណ៌លឿង អាចធ្វើចរាចរណ៍ ប្រកបអាជីវកម្ម និងការងារមួយចំនួនបាន តាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ។

ដូច្នេះពុកម៉ែ បងប្អូនអតិថិជនទាំងអស់ អាច​អញ្ជើញមកទិញរថយន្តដែលខ្លួនស្រលាញ់គ្រប់ប្រភេទ នៅឃ្លាំងទិញលក់រថយន្ត S-Auto បានជាប្រក្រតី។ ប៉ុន្តែក្នុងលក្ខខណ្ឌ ដែលបងប្អូននៅតាមបណ្ដាខេត្តឆ្ងាយៗ មិនចង់ធ្វើដំណើរឡើងមកដល់ទីតាំងឃ្លាំង អតិថិជនអាច សុំការប្រឹក្សាយោបល់ពីរថយន្តគ្រប់ប្រភេទ ដោយខលមកលេខទូរសព្ទ 095 705 707/ 012 500 306/ 078 500 073/ 098 500 306/ 093 276 060/ 066 33 00 11 ឬផ្ញើសារចូលផេក S-Auto នោះក្រុមការងារផ្នែកលក់ នឹងរួសរាន់ផ្ញើរូបភាពរថយន្ត ប្រវត្តិរថយន្តពីក្រៅប្រទេស -ល- ជូនអតិថិជនជាទីស្រលាញ់មិនឱ្យខកចិត្តឡើយ៕