គិតត្រឹមថ្ងៃទី០២ ខែឧសភា ២០២១នេះ ក្រសួងសុខាភិបាលប្រកាសជូនដំណឹងថា ករណីអ្នកឆ្លងកូវីដថ្មីបន្ថែម មានចំនួន 730នាក់ទៀត ក្នុងនោះនៅរាជធានីភ្នំពេញ (454) ព្រះសីហនុ (124) កណ្ដាល (107) កំពង់ធំ (14) តាកែវ (11) ព្រៃវែង (6) ត្បូងឃ្មុំ (5) កំពង់ចាម (4) សៀមរាប (2) ស្ទឹងត្រែង (1) ពោធិ៍សាត់ (1) កំពត (1) និងមានអ្នកជាសះស្បើយ 169នាក់ និងស្លាប់ 06នាក់។
ស្ថិតិអ្នកជំងឺកូវីដឆ្លងថ្មី និងទីតាំងភូមិសាស្ត្រអ្នកឆ្លង បានបញ្ជាក់យ៉ាងច្បាស់ ស្ថិតក្នុងតំបន់រាជធានី ខេត្ត-ក្រុង ផ្សេងៗគ្នា លក្ខណៈរាយប៉ាយ គួរឱ្យព្រួយបារម្ភជាខ្លាំង ហេតុដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាបង្កើនការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែសឱ្យសោះ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ ឧសភា នេះដូចគ្នា អ្នកឆ្លងកូវីដសរុប= 14520 នាក់ – អ្នកជាសះស្បើយ= 5369 នាក់ – អ្នកកំពុងព្យាបាល= 9040 នាក់ – អ្នកស្លាប់= 103 នាក់៕