ឧត្ដមភរិយា ឯ.ឧ គួច ចំរើន ចម្អិនអាហារពិសេសផ្ទាល់ដៃជូនស្វាមី និងកងកម្លាំងតាមគោលដៅ

សង្គម​ និង​សេដ្ឋកិច្ច

ខណៈដែលឯកឧត្ដម អភិបាលខេត្តគួច ចំរើន កំពុងចុះធ្វើការងារជួរមុខយ៉ាងមមាញឹក ជាមួយកម្លាំងយុវជនស្ម័គ្រចិត្ត អ.ម.ត និងកងកម្លាំងតាមគោលដៅ ក្នុងយុទ្ធនាការប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និងក្រុមគ្រួសារ នៅគេហដ្ឋានឯណេះវិញ ក៏កំពុងរវល់លៃលកចម្អិនអាហារពិសេសដោយផ្ទាល់ដៃផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃនេះ លោកជំទាវ និងកូនចៅ ឆ្លៀតចម្អិនមីឆារសជាតិពិសេសជូនស្វាមី និងក្រុមការងារពិសេស ដើម្បីជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បន្តធ្វើកិច្ចការងារដោយជោគជ័យបន្តទៀត។ គួរបញ្ជាក់ថា ក្រោយមានការដាក់ទីតាំងភូមិមួយចំនួន ក្នុងខេត្តព្រះសីហនុជាតំបន់ក្រហម តម្រូវការលើផ្នែកម្ហូបអាហារប្រចាំថ្ងៃ សម្រាប់ក្រុមគ្រួសារជាប់ក្នុងតំបន់បិទខ្ទប់ និងកងកម្លាំង ដែលកំពុងឈរជើងតាមគោលដៅ ក៏ជាបញ្ហាចម្បងមួយដែរ សម្រាប់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការរៀបចាំ។

ចុចអានអត្ថបទ៖ ឧកញ៉ា ម៉ុង ឫទ្ធី ផ្គត់ផ្គង់សាច់ជ្រូក ១,៥តោន ធ្វើម្ហូបជូនកងកម្លាំង និងអ្នកជំងឺកូវីដក្នុងខេត្តព្រះសីហនុ

ចុចអាន៖ ឧកញ៉ា ទៀ វិចិត្រ ជួយត្រីងៀត ១តោន សាច់ក្រក ១តោន បន្លែចម្រុះជាង ១១តោន ដល់រដ្ឋបាលខេត្តព្រះសីហនុ

ទន្ទឹមគ្នានោះ គេក៏ឃើញមានសប្បុរសជនជាច្រើនរូប បាននាំយកនូវជំនួយឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងបន្លែ ត្រី សាច់ ជាហូរហែជូនដល់រដ្ឋបាលខេត្ត សម្រាប់ផ្គត់ផ្គង់តម្រូវការម្ហូបអាហារប្រចាំថ្ងៃផងដែរ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ