អាជ្ញាធរខេត្តកណ្តាលសម្រេចផ្អាក ផ្សារកីឡដ្ឋាន ជាបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ បន្ទាប់ពីរកឃើញអាជីវករលក់ដូរចំនួន ៨នាក់ វិជ្ជមានកូវីដ-១៩។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តទៅលើអាជីវករលក់ដូរនៅផ្សារកីឡដ្ឋានខេត្តកណ្តាល ជាច្រើនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់។ ដូច្នេះអាជ្ញាធរក៏សម្រេចផ្អាក និង គ្រប់គ្រងមនុស្សដែលនៅក្នុងនោះទាំងស្រុកមិនឲ្យចេញនិងចូល ក្នុងតំបន់ផ្សារបានទេ ដើម្បីយកសំណាក។
គួររម្លឹកថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល សម្រេចប្តូរទីតាំងលក់ដូរ បន្លែ ត្រី សាច់ និងគ្រឿងសម្រាប់ហូបចុកប្រចាំថ្ងៃ មកលក់នៅក្នុងជុំវិញបរិវេន តារាងបាល់ខេត្តកណ្តាលវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទទ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕