សាវតាមុនវិវឌ្ឍន៍មកជា “ធនាគារអេស៊ីលីដា” ដែលមាន​ទ្រព្យ​សកម្ម​សរុប ៦.១៧៥ លាន​ដុល្លារ​អាមេរិក

អាជីវកម្ម

អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព អេស៊ីលីដា

អេស៊ីលីដា បន្តសកម្មភាពរបស់ខ្លួនឥតឈប់ឈរជាមួយនិងការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជា USAID កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​UNDP ខណៈអង្គការក្រៅរដ្ឋាភិបាលមួយនេះទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ដែលជាសមិទ្ធផលជោគជ័យថ្មីបន្ថែមទៀត។

បន្ទាប់​ពី​បង្កើន​ដើម​ទុន​របស់​ខ្លួន​មួយ​ទ្វេរ​ជា​បី ឡើង​ដល់ ១៣​លាន​ដុល្លារ​អាមេរិក ធនាគារ​អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ហើយ​ត្រូវ​ប្តូរ​ឈ្មោះ​មក​ជា “ធនាគារ អេស៊ីលីដា ភីអិលស៊ី” ។

រូបភាព អេស៊ីលីដា

​នៅឆ្នាំ​២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប ៦.១៧៥ លាន​ដុល្លារ​អាមេរិក ព្រមទាំង​កាន់​កាប់​ទីផ្សារ​បាន​ប្រមាណ ១៤,៣% នៃ​ទំហំ​ទ្រព្យ​សកម្ម​សរុប, ១៤,៨% (សមតុល្យ​ឥណទាន) និង ៤៥,៨% (ចំនួន​អតិថិជន) នៃ​ទំហំ​ទីផ្សារ​ឥណទាន​សរុប, និង ១៦,៥% (សមតុល្យ​ប្រាក់​បញ្ញើ) និង ៤៨,២% (ចំនួន​គណនី) នៃ​ទំហំ​ទីផ្សារ​ប្រាក់​បញ្ញើ​សរុប នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា (មិន​រាប់​បញ្ចូល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល) ។

រូបភាព អេស៊ីលីដា

នេះបើយោងតាមគេហទំព័ររបស់ធនាគារ អេស៊ីលីដា គិតមកដល់ពេលបច្ចុប្បន្ន ធនាគារដែលឈានមុខគេនៅកម្ពុជាមួយនេះ មាន​សមតុល្យ​ឥណទាន​សរុប​ប្រមាណ ៤៣១៥,២៩​លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ៤១៧.៦៦៨​នាក់ ដែល​ក្នុង​នោះ​មាន ៥៥% ជា​ស្ត្រី ។ ធនាគារ​មាន​បុគ្គលិក​សរុប ១២.១៦៦នាក់ កំពុង​បម្រើ​ការងារ​នៅ​ក្នុង ២៦២​សាខា ដែល​គ្របដណ្តប់​គ្រប់​ខេត្ត-​រាជធានី​នៃប្រទេសកម្ពុជា។

រូបភាព អេស៊ីលីដា

សូមជម្រាបជូនលោកអ្នកនាងដែលថា ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មាន​បម្រើ​ជូន​នូវ​សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅ​ប្រទេស​តាម​រយៈ Western Union និង SWIFT (សង្គម​ជុំវិញ​ពិភពលោក​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ) ។ មិនតែប៉ុណ្ណោះក៏មានសេវាប័ណ្ណ ​សេវា​ឌីជីថល សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង សេវា​ចាត់ចែង​សាច់​ប្រាក់ និង​សេវា​ធនាគារ​ដទៃ​ជា​ច្រើន​ទៀត៕ សូមតាមបន្តជាមួយគេហទំព័រឧកញ៉ាញូស៍ នៅពេលបន្ទាប់…….!

រូបភាពបណ្តាញសង្គមហ្វេសប៊ុក