អាចចាត់ថានេះជាធនធានដ៏កម្រមួយក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា ដែលកូនខ្មែរ ៣រូបជាយុវវ័យស្រស់ស្អាត និងសង្ហា បានបញ្ចប់ការសិក្សាដោយជោគជ័យពីប្រទេសអាមេរិក និងកាណាដា គឺ Dosvanna Sochantara និង Keo Tithsocheata និង Santo Sun។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Cambodia Pilot Club។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
លោក Santo Sun បានបញ្ចប់ការបណ្តុះបណ្តាលផ្នែក commercial pilot នៅប្រទេសកាណាដាដោយជោគជ័យ។ សមិទ្ធិផលរបស់គាត់ជាការលើកទឹកចិត្តដល់អ្នកបើកយន្តហោះជំនាន់ក្រោយឱ្យបន្តអាជីពក្នុងក្តីសុបិនរបស់ពួកគេដើម្បីចូលរួមអភិវឌ្ឍអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា។
ដោយឡែក យុវជន យុវតីរបស់កម្ពុជាពីររូបទៀត គឺ Dosvanna Sochantara និង Keo Tithsocheata បានបញ្ចប់ការសិក្សា អាជ្ញាបណ្ណទីបីគឺ Commercial License អ្នកបើកយន្តហោះ ដែលអាចដឹកអ្នកដំណើរដោយប្រើប្រាស់ម៉ាស៊ីនពីរបាន។ នេះគឺជាមោទនភាពមួយទៀតរបស់កម្ពុជាដែលមានកូនខ្មែរបញ្ចប់ការសិក្សាផ្នែកនេះ។
ជាទូទៅការសិក្សាផ្នែកបើកយន្តហោះប្រើពេល១២ខែ និងទទួលបាន License ចំនួនបី ដែលទីមួយ Private License ជាអាជ្ញាបណ្ណដំបូងដែលអនុញ្ញាតឱ្យបើកយន្តហោះទៅណាតែម្នាក់ឯងបាន ហើយសាលាបង្រៀនតម្រូវឱ្យសិស្សរៀនចំណេះដឹង និងទ្រឹស្ដីនៃបច្ចេកទេសការបើកយន្តហោះ ប្រមាណ៣ទៅ៤ខែទៀតទើបអាចទទួលបានអាជ្ញាបណ្ណ Private License។
ឯអាជ្ញាបណ្ណទីពីរគឺ Instrument rating សិស្សអាចមានសិទ្ធិហោះចូលពពកបាន ហើយជាធម្មតាគេតម្រូវឱ្យរៀន២ខែ និងអាជ្ញាបណ្ណទីបីគឺ Commercial License អ្នកបើកយន្តហោះ អាចដឹកអ្នកដំណើរដោយប្រើប្រាស់ម៉ាស៊ីនពីរបានដោយប្រើរយៈពេល ២ខែក្នុងការសិក្សា។ បន្ទាប់ពីនេះទៅត្រូវមានការសិក្សាបន្តបន្ទាប់ច្រើនទៀត ដូចជា Airbus 320 Type Rating ដែលអាចដឹកអ្នកដំណើរពី១០០ ទៅ១៥០នាក់ជាដើម៕