Facebook​, Instagram, Twitter, YouTube បន្ត​បិទ លោក ត្រាំ គ្រោង​ដំណើរការវិប​សាយ​​​ថ្មី​ ​

សង្គម​ និង​សេដ្ឋកិច្ច

អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅ​តែ​មិន​ទាន់​អាច​ប្រើគណនី​ Facebook របស់​លោក​ដដែល​មក​ដល់ពេល​នេះ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ភិបាល​ Facebook បាន​បន្ត​រក្សា​ការ​ពិន័យ​។ ប៉ុន្តែ​ដំណឹងថ្មីចុងក្រោយថា ​លោក​គ្រោង​នឹង​ចាប់​ដំណើរការ​វិបសាយ​ទំនាក់​ទំនង​ថ្មី​​ដែល​និយាយ​ថា នឹង​ផ្សព្វផ្សាយ​មាតិកា​ព័ត៌មាន«ត្រង់​ពី​តុ»របស់​លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព DW

បណ្តាញសង្គម Twitter, Facebook, Instagram ក៏​ដូច​ជា​ YouTube របស់​អតីត​ប្រធានា​ធិបតី​រូប​នេះ​ត្រូវ​បិទ​ និង​ព្យួរ​អស់​ហើយ បន្ទាប់​ពី​កើត​មាន​កបកម្ម​​នៅវិមាន Capitol កាល​ពី​ខែ​មករា។​ ចាប់​តាំង​ពី​ការ​សម្រេច​របស់​ Facebook មក លោក​ ដូណាល់  ត្រាំ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា វិប​សាយ​ថ្មី​នឹង​ចេញ។ អ្នក​ប្រើ​ប្រាស់​អាច​ចុច like លើ​ការ​ផុស និង share បាន​ដូច​គណនី Twitter ឬ​ក៏​ Facebook ដែរ។

ក្រុម​ប្រឹក្សា​ភិបាលឯករាជ្យ​របស់​ Facebook បាន​បោះ​ឆ្នោត​រក្សា​ការ​ពិន័យ​លើ​គណនី​​របស់​​លោក​ ដូណាល់ ត្រាំ ដដែល​ បន្ទាប់​ពី​បាន​បិទ​អស់​រយៈ​ពេល​៤​ខែ​ ​ជុំ​វិញ​ការ​​ញុះញុង​ដែល​​នាំ​ឲ្យ​កើត​មាន​​កុបកម្ម​​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅកាពីតូល​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា។

ខណៈ​ពេល​រក្សា​ការ​ព្យួរ​នេះ ក្រុមប្រឹក្សា​បាន​បន្ទោស​​ទៅ​លើ Facebook ចំពោះ​វិធី​ដែល​ខ្លួន​បាន​ធ្វើ​ការ​សម្រេច​ចិត្ត។​ ក្រុម​ប្រឹក្សា​បាន​និយាយ​ថា ហានិភ័យ​ដែល​កំពុង​កើត​ឡើង​នៃ​ហិង្សា​ធ្ងន់​ធ្ងរ​​បាន​ធ្វើ​ឲ្យ​មាន​ការព្យួរ​របស់​ Facebook គឺ​ត្រឹម​ត្រូវ​ហើយ​ ប៉ុន្តែ​និយាយ​ថា វាមិន​សមហេតុ​ផល​​ទេ​ដែល​ Facebook ដាក់​ពិន័យ​​ព្យួរ​​ដោយ​​គ្មាន​​​ការ​កំណត់​នោះ។

ក្រុម​ប្រឹក្សា​ភិបាល​បាន​ឯកភាព​ជា​មួយ Facebook ថា ការ​ផុស​របស់​លោក ត្រាំ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គឺ​ជា​ការ​រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​​​​លើ​ស្តង់ដារ​មាតិកា​ Facebook និង​ Instagram។

បើតាមក្រុម​ប្រឹក្សាភិបាលថា លោក ត្រាំ ​បាននិយាយ​ក្នុង​ការ​ផុស​ទី​១​ថា ៖«យើង​ស្រឡាញ់​អ្នក។ អ្នក​ពិត​ជា​ពិសេស​ណាស់​» និង​ការ​ផុស​ទី​២​​និយាយ​ថា  «ជាអ្នក​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ។ ចង​ចាំ​ថ្ងៃ​នេះ​ជា​រៀង​រហូត»។ ផុស​ទាំង​ពីរ​នេះ​បាន​រំលោភ​​លើ​​ច្បាប់​របស់​ Facebook ដែល​ប្រឆាំង​នឹងការ​សរសើរ ឬ​គាំទ្រ​ដល់​មនុស្ស​ពាក់​ព័ន្ធ​នឹង​ហិង្សា។​

ក្រុម​ប្រឹក្សា​ភិបាល​​និយាយ​ថា Facebook  មាន​ពេល​​វេលា​៦​ខែ​ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​«ការ​ពិន័យ​តាម​អំពើ​ចិត្ត​»​ដែល​ខ្លួន​បាន​ដាក់​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា និង​​សម្រេច​លើការ​ពិន័យ​មួយ​ទៀត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​រំលោភ​មាន​ស្ថាន​ទម្ងន់ និង​ការ​រំពឹង​ទុក​នៃ​គ្រោះ​ថ្នាក់​នា​ពេល​អនាគត។

ក្រុម​ប្រឹក្សា​ភិបាល​និយាយ​ថា ការ​ពិន័យ​ថ្មី​ត្រូវ​​តែ​ច្បាស់​លាស់​ ចាំ​បាច់​ ​សមាមាត្រ និង​​ស្រប​តាម​ច្បាប់របស់ Facebook សម្រាប់​ការ​រំលោភ​មាន​ស្ថាន​ទម្ងន់។ ប្រសិន​បើ​ Facebook សម្រេច​បើក​ឲ្យ​ដំណើរ​ការ​គណនី​របស់លោក ត្រាំ វិញ ក្រុម​ហ៊ុនត្រូវ​តែ​មាន​លទ្ធភាព​ដោះ​ស្រាយ​ពី​ការ​រំលោភ​បំពាន​ថែម​ទៀត។

អ្នក​នាំ​ពាក្យ​របស់លោក ត្រាំ មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​​អត្ថាធិប្បាយ​ភ្លាម​ៗ​បាន​ទេ។
ប្រភព៖ BBC