ឯកឧត្ដម ជាម ច័ន្ទសោភ័ណ គណៈនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្ញើសារតាមបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅមុននេះបន្តិចថា៖ «ពលរដ្ឋដែលមានបំណងត្រឡប់មកភូមិដ្ឋាន មកធ្វើការ ឬមកលេងសាច់ញាត់ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ជាកំហិត!!!»។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសវិធានការរដ្ឋបាល របស់ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ធ្វើឡើងតែប៉ុន្មានម៉ោង មុនរាជរដ្ឋាភិបាល សម្រេចបញ្ចប់បម្រាមបិទខ្ទប់ការធ្វើដំណើរឆ្លងរាជធានីខេត្តក្នុងក្របខណ្ឌទូទាំងប្រទេស ដោយគិតចាប់ពីម៉ោង ១២៖០០ យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ៕