សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាឲ្យគ្រប់អភិបាលរាជធានីខេត្ត ដែលបានអនុវត្តវិធានការតម្រូវឱ្យប្រជាពលរដ្ឋធ្វើតេស្តយកសំណាក រួចបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាមុន ត្រូវកែសម្រួលជាបន្ទាន់ ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋធ្វើដំណើរចេញចូលបានធម្មតា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមរយៈសារជាសំឡេងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ បានថ្លែងថា «យើងធ្វើការត្រួតពិនិត្យលើតែអ្នកសង្ស័យបានហើយ យើងត្រូវបើកឲ្យគាត់ចេញចូលធម្មតា»។
សូមរម្លឹកឡើងវិញថា រាជរដ្ឋាភិបាលបានបញ្ចប់ការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហើយផ្ដល់សិទ្ធិអំណាដល់រដ្ឋបាលខេត្ត រក្សាដាក់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្ដែ រដ្ឋបាលខេត្តខ្លះ បានដាក់វិធានការតឹងរឹងជ្រុល ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជន និងដំណើរការចរន្តសេដ្ឋកិច្ច៕