អ្នកឧកញ៉ា​លាង ឃុន បរិច្ចាក​ថវិកា​ ៥០ ម៉ឺន​ដុល្លារ​ ទទួល​បាន​ប័ណ្ណ​ថ្លែង​អំណរគុណ​​ពីកាកបាទក្រហមរាជធានី​ភ្នំពេញ

ជុំវិញ​ឧកញ៉ា

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់​អ្នក​ឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុងគ្រុប ដែល​បានជួយឧបត្ថម្ភថវិកាចំនួន ៥៣០,០០០ដុល្លារអាមេរិក ដល់កាកបាទក្រហមរាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លាង ឃុន គឺ​ជា​អគ្គនាយកក្រុមហ៊ុន ជីប ម៉ុងគ្រុប និង​អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។ ក្រុមហ៊ុនជីប ម៉ុង គឺជាក្រុមហ៊ុនឈានមុនគេមួយនៅកម្ពុជាដែលបានវិនិយោគលើអាជីវកម្មជាច្រើនប្រភេទរួមមាន៖ សម្ភារៈសំណង់ ការអភិវឌ្ឍលំនៅឋាន ស្រាបៀរនិងភេសជ្ជៈ ចំណីសត្វឧស្សាហកម្ម សណ្ឋាគារនិងបដិសណ្ឋារកិច្ច ផ្សារទំនើប និងធនាគារ