ឧកញ៉ា ហ៊ុន ជាដែលត្រូវបានមហាជនស្គាល់ថា គឺជាឧកញ៉ា ចិត្តធម៌ល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា រួមនិងសប្បុរសជនជាច្រើនទៀត នាំសម្ភារៈសិក្សានិងថវិកាចែកជូនសាលា៣ ក្នុងខេត្ត មណ្ឌលគីរី។
បើតាមការFacebook
ផ្ទាល់ខ្លួនលោកឧកញ៉ា
បានសរសេរមានខ្លឹមសារដូចខាងក្រោម៖
មណ្ឌលគីរី,
ថ្ងៃសៅរ៍ ២ កើត ខែភទ្របទ
ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩,
———————————————————-
ខ្ញុំបាទ, ហ៊ុន ជា ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ហើយក៏បាននាំយកអំណោយមកប្រគល់ដល់សិស្សានុសិស្សសរុបចំនួន ៥០០នាក់, សិស្សស្រី ១៥០ នាក់ និង លោកគ្រូអ្នកគ្រូ ១៨ នាក់, អ្នកគ្រូ ១១ នាក់ដែលនៅក្នុងនោះមានសាលាចំនួន ៣ បានចូល÷
១\ សាលាបឋមសិក្សាពូត្រុំក្រុម ៣
២\ សាលាបឋមសិក្សាពូត្រុំ
៣\ សាលាបឋមសិក្សាពូត្រុំថ្មី
ដោយសាលាទាំង ៣ មានទីតាំងនៅ ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
# ពិធីចែកអំណោយនេះកើតឡើងដោយមានការចូលរួមឧបត្ថម្ភថវិកាពី ÷
១\ ឯកឧត្តម ទៀ សីហា ~ ចំនួន ៥ លានរៀល
២\ ឯកឧត្តម ប្រាក់ សោភ័ណ ~ ចំនួន ៥ លានរៀល
៣\ ឯកឧត្តម ប៉េង ពោធិ៍សា ~ ចំនួន ២ លានរៀល
៤\ ឧញ៉ា ហោ បុទុមរ័ត្ន ~ ចំនួន ៤ លានរៀល
៥\ លោក សេង វិចិត្រ ~ ចំនួន ៥ លានរៀល
៦\ លោក ស៊ឹម សុខរិទ្ធ ~ ចំនួន ១ លានរៀល
៧\ លោក ហេង សារ៉ា ~ ចំនួន ៤០ ម៉ឺនរៀល
៨\ លោក លី វណ្ណៈ ~ ចំនួន ១ លានរៀល
៩\ លោក លុយ ស៊ុន ~ ចំនួន ៣ លានរៀល
១០\ លោក គ្រុយ សុខយី ~ ចំនួន ៥០០ ដុល្លា
១១\ លោក សំណាង មណ្ឌលគីរី ~ ចំនួន ៦ លានរៀល ។
ខ្ញុំបាទ ហ៊ុន ជា ខ្មែរដើម្បីខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធី ជាពិសេសក៏សូមអរគុណចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាថវិកាសំរាប់កម្មវិធីនេះផងដែរ។
ជាចុងក្រោយខ្ញុំក៏សូមជូនពរដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូមអោយមានសុខភាពល្អ និងប្រាជ្ញាវាងវៃ ដើម្បីបន្តការអភិវឌ្ឍន៍ និងធ្វើអោយប្រទេសកម្ពុជា ពោរពេញដោយធនធានមនុស្ស។ ហើយក៏សូមអោយបារមីថែរក្សានៅទិសឥសាន តាមជួយថែរក្សាបងប្អូនដែលបានជួយឧបត្ថម្ភក្នុងកម្មវិធីនេះ សូមអោយមានសុខភាពល្អ និងមានសុភមង្គលក្នុងគ្រួសារទាំងអស់គ្នា។
ស្រលាញ់ខ្មែរ គឺត្រូវធ្វើដើម្បីខ្មែរ, ហ៊ុន ជា៕