ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន២ នាំចូលនិងធ្វើការចែកចាយឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ (Rapid Test) នៅទូទាំងប្រទេសខណៈតម្រូវការប្រើប្រាស់ការធ្វើតេស្តរហ័សនេះមានការកើនឡើង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដើម្បីឱ្យការប្រើប្រាស់ ឧបករណ៍តេស្តរហ័សទាំងពីរប្រភេទនេះ ស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ១៩ប្រព្រឹត្តទៅបានលឿន និងទាន់ពេលវេលាទាំងវិស័យរដ្ឋនិងឯកជន ក្រសួងបានអនុញ្ញាតចុះបញ្ជិកាចំពោះប្រតិបត្តិករចំនួន២ គឺ PANBIOM COVID-19 Ag Rapid Test Device របស់ក្រុមហ៊ុន Abbott ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ឌី ខេ អេស អេច (DKSH) និងប្រតិបត្តិករឈ្មោះ SARs-Cov2 Rapid Antigen Test របស់ក្រុមហ៊ុន Rocheដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ហ្សូអេលីហ្គ ហ្វាម៉ា អេល ធីឌី (Zuellig Pharma)។
ក្រសួងបានបញ្ជាក់ថា ប្រតិករទាំងពីរនេះមានការអនុញ្ញាតឱ្យប្រើប្រាស់ពីគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងវាយតម្លៃរបស់មន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងសុខាភិបាលបានកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះដែរ។
ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ១៩នេះអាចមានសមត្ថភាពធ្វើតេស្តដឹងលទ្ធផលកូវីដ១៩ក្នុងរយៈ ពេល១៥នាទីបុគ្គលណាម្នាក់មានវិជ្ជមាន ឬអវិជ្ជមានកូវីដ១៩ ដែលបានជួយដល់ក្រសួងសុខាភិ បាលក្នុងការទប់ស្កាត់ ឬអាចកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានយ៉ាងឆាប់រហ័ស៕