តាមសេចក្តីរាយការណ៍ Melinda Gates បាននិយាយនៅក្នុងញត្តិសុំលែងលះថា “អាពាហ៍ពិពាហ៍នេះត្រូវបានបែកបាក់គួរឱ្យសោកស្តាយ” ប៉ុន្តែពួកគេនៅតែមានគម្រោងសហការលើការងារសប្បុរសធម៌របស់ពួកគេ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
យោងតាមឯកសាររបស់គណៈកម្មការមូលប័ត្រនិងផ្សារភាគហ៊ុនកាលពីថ្ងៃទី ៣ ខែឧសភា ក្រុមហ៊ុនវិនិយោគមួយឈ្មោះថា Cascade Investment ដែលគ្រប់គ្រងដោយ ប៊ីលហ្គេត បានផ្ទេរប្រាក់ជាង ១,៨ ប៊ីលានដុល្លារ(ពាន់លាន)ទៅឲ្យ មេលីនដា ហ្គេត។ ការផ្ទេរប្រាក់នោះរួមមាន ភាគហ៊ុនជាង ១៤ លានហ៊ុន របស់ក្រុមហ៊ុន National National Railway Co., ដែលមានតម្លៃប្រហែល ១,៥ ពាន់លានដុល្លារនិង ២,៩ លាន ហ៊ុនរបស់ក្រុមហ៊ុន AutoNation មានតម្លៃប្រហែល ៣០៩ លានដុល្លារ។
សហស្ថាបនិកក្រុមហ៊ុន Microsoft បានចែករំលែកកាលពីថ្ងៃចន្ទ នៅលើបណ្តាញសង្គម Twitter ថា“ បន្ទាប់ពីការគិតដ៏វែងឆ្ងាយ និងធ្វើការយ៉ាងល្អិតល្អន់អំពីសម្ពន្ធភាពជាច្រើនលើទំនាក់ទំនងរបស់យើងបានសំរេចចិត្តបញ្ចប់អាពាហ៍ពិពាហ៍របស់ពួកយើង ក្នុងរយៈពេល ២៧ ឆ្នាំ”។
Twitter បន្តថា“ យើងនៅតែបន្តបេសកកម្មសប្បុរសធម៌ជាមួយគ្នា ប៉ុន្តែយើងមិនជឿទៀតទេថាពួកយើងអាចរីកចម្រើនជាមួយគ្នានៅដំណាក់កាលបន្ទាប់នៃជីវិតរបស់យើង” ។ “ពួកយើងស្នើសុំកន្លែងឯកជនភាពសម្រាប់គ្រួសាររបស់យើងនៅពេលយើងចាប់ផ្តើមសាងជីវិតថ្មី” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ មូលនិធិ ប៊ីល & មីលីនដាហ្គេត បាននិយាយថា អ្នកទាំងពីរនឹងបន្តបង្កើតយុទ្ធសាស្ត្ររបស់អង្គការដើម្បីជួយការពារបុព្វហេតុនិងទិសដៅរបស់ខ្លួន។ Bill មានអាយុ ៦៥ ឆ្នាំ Medinda Gate មានអាយុ ៥៦ ឆ្នាំ។
ពាក្យបណ្តឹងសុំលែងលះដែលដាក់ដោយ Melinda Gates បានបង្ហោះដោយ Yahoo Finance បានកត់សម្គាល់ថា ប្តីប្រពន្ធមួយគូរនេះមានកិច្ចព្រមព្រៀងបែកបាក់គ្នា ហើយស្នើសុំទ្រព្យសម្បត្តិនិងបំណុលដើម្បីបែងចែក “ដូចមានចែងក្នុងកិច្ចសន្យាលែងលះគ្នារបស់ពួកយើង” ។ លោក Bill Gate បានឲ្យដឹងក្នុងញត្តិថា “អាពាហ៍ពិពាហ៍នេះត្រូវបានបែកបាក់គួរឱ្យសោកស្តាយ។ យើងស្នើសុំឱ្យតុលាការរំលាយអាពាហ៍ពិពាហ៍របស់យើង ហើយជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងនឹងបានបញ្ចប់នៅតាមកាលបរិច្ឆេទដែលបានចែងនៅក្នុងកិច្ចសន្យានេះ” ។
នាង Jennifer Gates ជាកូនស្រីច្បងរបស់ Bill និង Melinda Gate បានចែករំលែកសេចក្តីថ្លែងការណ៍មួយតាមរយៈ Instagram Stories ថា“ វាជាពេលវេលាដ៏លំបាកមួយសម្រាប់ក្រុមគ្រួសាររបស់យើងទាំងមូលនៅពេលនេះ”។
យោងតាមទស្សនាវដ្តី Forbes បានឲ្យដឹងថា លោក Bill Gates មានទ្រព្យសម្បត្តិតាមរយៈក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនផលិត software ដ៏ធំមួយដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥។ Bill បានឈប់ពីតួនាទីប្រចាំថ្ងៃរបស់គាត់នៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ ហើយបានចាកចេញពីប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនកាលពីឆ្នាំមុនដើម្បីផ្តោតលើកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌។
អ្នកទាំងពីរបានជួបគ្នាបន្ទាប់ពី Melinda Gates បានចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ១៩៨៧។ ពួកគេបានរៀបការនៅថ្ងៃទី ១ ខែមករាឆ្នាំ ១៩៩៤ ។
ក្នុងបទសម្ភាសន៍ឆ្នាំ ២០១៦ ជាមួយ Robin Roberts លោកស្រី Melinda បាននិយាយថា“ ចំណាយពេលវេលាពីរបីខែមុនពេលដែលគាត់បានសួរខ្ញុំនៅទីបំផុត” ។
ភាពយន្តឯកសារ Netflix មានឈ្មោះថា Inside Bill’s Brain ដែលមានបីផ្នែកឆ្នាំ ២០១៩ ថា៖ Decoding Bill Gates ផ្តោតសំខាន់លើជីវិតក្រោយលោក Bill Gate ក្នុងនាមជាមនុស្សសប្បុរសធម៌និងជាសហស្ថាបនិកមូលនិធិ ហ្គេតស៍ និងការស្វែងយល់អំពីទំនាក់ទំនងរបស់គូស្នេហ៍។
លោក ប៊ីលហ្គេត និយាយក្នុងឯកសារនេះថា“ នាងគឺដូចជាខ្ញុំដែរមានសុទិដ្ឋិនិយម ហើយនាងចាប់អារម្មណ៍នឹងវិទ្យាសាស្ត្រ” ។ “នាងល្អជាមួយមនុស្សជាងខ្ញុំ។ នាងជាមនុស្សដែលមិនសូវចេះស៊ាំញាំជាងខ្ញុំ។ “
Melinda Gates បានបន្ថែមថា “យើងមានការលេងសើចច្រើននៅក្នុងទំនាក់ទំនងរបស់ពួកយើង ហើយយើងអាចលេងសើចអំពីរឿងផ្សេងៗទៀត” ។
យោងតាមគេហទំព័រមូលនិធិ បាននិយាយថា ចាប់តាំងពីឆ្នាំ ២០០០ មកមូលនិធិ Gate បានចំណាយប្រាក់ចំនួន ៥៣,៨ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរ៉ុសរាតត្បាតកូវីដ១៩ក្នុងលើពិភពលោក ។ កាលពីខែមេសាឆ្នាំ ២០២០ មូលនិធិនេះបាននិយាយថា ខ្លួនកំពុងយកចិត្តទុកដាក់លើជំងឺរាតត្បាតវីរុសនេះ យើងនៅតែប្តេជ្ញាចិត្តក្នុងវិស័យសំខាន់ដូចជា កាត់បន្ថយជំងឺឆ្លង លុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់ការអប់រំសាធារណៈរបស់សហរដ្ឋអាមេរិក។ នៅខែឧសភាឆ្នាំ ២០២០ មូលនិធិ បានសន្យាផ្តល់ទឹកប្រាក់ចំនួន ១២៥ លានដុល្លារអាមេរិកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីអភិវឌ្ឍនិងចែកចាយការធ្វើរោគវិនិច្ឆ័យការព្យាបាលនិងផលិតវ៉ាក់សាំងបង្ការកូវីដ១៩ ។
ប្រភព៖ www.cnet.com