អង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិនជាផ្លូវការហើយ

ព័ត៌មានថ្មីៗ

អង្គការសុខភាពពិភពលោក (WHO) ថ្ងៃទី០៧ ខែឧសភានេះ បានប្រកាសទទួលស្គាល់វ៉ាក់សាំង Sinopharm របស់ចិនហើយ។ ការចុះបញ្ជីវ៉ាក់សាំងដំបូងបំផុតរបស់ប្រទេសចិន គឺទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំង រួមទាំងអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងSinopharm ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ហៅកាត់ថា Covax របស់អង្គការមួយនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មកទល់បច្ចុប្បន្ន WHO បានអនុម័តយល់ព្រមឱ្យប្រើប្រាស់ជាផ្លូវការចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន០៤ប្រភេទ ក្នុងនោះរួមមានដូចជា វ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna៕