សម្តេចតេជោ ហ៊ុន សែន៖ មិនត្រូវយកសំអាងលើការចាក់វ៉ាក់សាំង ដើម្បីកំណត់សម្រាប់ធ្វើការងារ គឺអយុត្តិធម៌ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជាសំឡេងនៅព្រឹកថ្ងៃទី៨ឧសភា នេះថា ថៅកែរោងចក្រ មិនត្រូវយកលេសការចាក់វ៉ាក់សាំងរួចទើបអនុញ្ញាតឲ្យចូលធ្វើការនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាពហ្វេសបុកនាយរដ្ឋមន្រ្តីកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់រោងចក្រ ដែលបានកំណត់ថា កម្មករ កម្មការិនី ដែលចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតឲ្យចូលធ្វើការ។ «យើងមិនត្រូវយកសំអាងលើការចាក់វ៉ាក់សាំង ដើម្បីកំណត់សម្រាប់ធ្វើការងារ គឺអយុត្តិធម៌ សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង»។

រូបភាពក្រសួងការងារ

បើតាមសម្ដេចតេជោ ក្នុងកាលទេសនេះ កម្ពុជានៅមិនទាន់អាចកំណត់យកទិសដៅនៃការចាក់វ៉ាក់សាំងហើយ ជាថ្នូរទៅនឹងការបានការងារធ្វើនោះទេ ព្រោះការផ្គត់ផ្គង់លើការចាក់វ៉ាក់សាំង នៅមិនទាន់បានទូលំទូលាយនៅឡើយ ដោយបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងទើបបានប្រមាណជា ១០%ប៉ុណ្ណោះ នៃផែនការចាក់វ៉ាក់សាំង ១០លាននាក់។

សម្ដេចតេជោ ក៏បានអំពាវនាវទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ មិនត្រូវយកផែនការចាក់វ៉ាក់សាំង ជាថ្នូរទៅនឹងការអនុញ្ញាតឲ្យចូលធ្វើការនោះទេ៕