បន្ទាប់ពី បានប្រាស់ថា និងផ្ដល់ប្រាក់ចំនួន៤លានរៀល ជូនដល់ប្អូន ហុង ភារិន មិនបានប៉ុន្មានផង ស្របពេលដែលលោក ឧកញ៉ា ទៅប្រជុំជាមួយអ្នកជំនួញធំនៅប្រទេសថៃផងនេះ លោក ឧកញ៉ា ស្រី ចាន់ថន ក៏បានឆ្លៀតទៅជួប ប្អូនប្រុសផ្ទាល់តែម្ដង។
តាមរយៈ Facebook ឧកញ៉ា ស្រី ចាន់ថន បានសរសេរយ៉ាងដូចនេះថា” ពីទីក្រុងបាងកក៖ នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ នេះ ខ្ញុំបាទ មុននឹងទៅជួបពិភាក្សាការងារ ជាមួយភ្ញៀវវិនិយោគទន់ធំៗ ជាមួយជនជាតិថៃ បានស្កាត់ជួបកូនខ្មែរមួយរូប ដែលមានសមត្ថិភាពបញ្ញាដ៏អស្ចារ្យ ជាមុនសិន។
ក្រៅពីញាំកាហ្វេ នឹងសំណេះសំណាលអំពីការសិក្សារៀនសូត្ររបស់ប្អូនផ្ទាល់ ថែមទាំងការជជែកគ្នាអំពីការរីកចំរេីនរបស់ប្រទេសកម្ពុជា ប្អូនប្រុស ហុង ភារិន មានការរីករាយសប្បាយចិត្ត ព្រោះប្អូនប្រុសកំពុងសិក្សាផ្នែកអភិវឌ្ឍជនបទស្រាប់។ ទន្ទឹមនេះ លោក ស្រី ចាន់ថន ក៏មានសេចក្ដីរីករាយ ហេីយប្រាប់ថាការងារនេះ ពិតជាត្រូវចិត្តបងណាស់ យេីងគួររួមគ្នាចូលរួមអភិវឌ្ឍប្រទេសជាតិយើង ជាពិសេសជួយដល់ប្រជាពលរដ្ឋអោយមានការងារធ្វេី ដេីម្បីកុំអោយពួកគាត់ចំណាកស្រុក មកធ្វេីការនៅប្រទេសគេ ក៏ដូចជាជួយប្អូនប្រុស នឹងក្រុមគ្រួសារគ្រួសារ អោយមានជីវភាពល្អប្រសេីរជាងមុន ។
ក្នុងនោះដែរប្អូនប្រុស ហុង ភារិន ក៏បានប្រាប់លោកឧកញ៉ាថា ពេលប្អូនរៀនចប់នៅប្រទេសថៃ នឹងបន្តរៀននៅក្រៅប្រទេសថែមទៀត ក្រោយចប់សព្វគ្រប់អស់ នឹងចូលរួមជាមួយលោក ធ្វើការងាររួមចំណែកដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ ដេីម្បីជួយដល់សង្គមជាតិយេីង ព្រោះប្អូនប្រុសស្រលាញ់លោកឧកញ៉ាដូចជាបងប្រុសបង្កេីត ព្រោះបានរាប់អានគ្នា ស្គាល់គ្នាយូរហេីយតាមរយ:ការងារអំពេីល្អ នឹងការងារមនុស្សធម៌ ដែលជានិច្ចកាលលោកបានជួយមនុស្សជាច្រើនដោយមិនបានរើសអើងនិងគណបក្សនយោបាយណាឡើយ គឺជួយតាមទឹកចិត្តនិងមនុស្សធម៌។
លោក ស្រី ចាន់ថន បានបញ្ចេញទស្សន:ថា ៖ សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។
ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូនប្រុស ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន(៤លានរៀល)ផងដែរ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀតតាមការសន្យានាពេលកន្លងមក ។
សូមបញ្ជាក់ផងដែរថា រឿងប្អូនប្រុស ហុង ភារិន ចូលសញ្ជាតិថៃនោះ គឺមិនទាន់មានការពិត ដូចពត៌មានលេចលឺនោះទេ ( គ្រានតែល្បីតៗគ្នា តែប៉ុណ្ណោះ ) ៕