មិនមានអ្នកជំងឺស្លាប់ទេថ្ងៃ៨ឧសភា ប៉ុន្តែកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ៥៣៨នាក់ទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៣៨នាក់ទៀត ដែលនេះជាសញាមិនទាន់ថមថយនៅឡើយ ខណៈអ្នកជាសះស្បើយ ៤៥៦ នាក់ ហើយថ្ងៃនេះក្រសួងសុខាភិបាលប្រកាសមិនមានអ្នកជំងឺស្លាប់នោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើតាមអនុគណៈកម្មការស្រាវជ្រាវអ្នកជំងឺកូវីដ១៩ បានឲ្យដឹងថា បន្ទាប់ពីរាជធានីភ្នំពេញ មានខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ដែលរកឃើញអ្នកឆ្លងកូវីដច្រើនជាងគេក្នុងរយៈពេល ២៤ម៉ោង។

សូមជម្រាបជូនថា គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ១៨៧១៧ នាក់ ក្នុងនោះអ្នកជាសះស្បើយ ៧៣៤០ នាក់ ខណៈអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានកើនឡើងដល់ ១១៤ នាក់៕