បើ​អ្នក​​នៅ​បារម្ភ​ពេល​ចាក់​វ៉ាក់សាំង​រួច នេះអ្វីត្រូវដឹង​ ត្រូវធ្វើ ជាការ​ណែនាំ​ដោយ​ក្រសួង​សុខាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធានគណៈកម្មការ​ចំពោះកិច្ច​ចំពោះការ​ចាក់វ៉ាក់សាំង បានលើកឡើងពីចំណុច​សំខាន់ៗ​ចំនួន ៥ ដែលត្រូវដឹង ត្រូវធ្វើ ដើម្បីជួយ​កាត់បន្ថយ​ការ​ព្រួយ​បារម្ភ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១៖ អ្នកអាចនឹងមានផលរំខានខ្លះដូចជា ឈឺ ឬហើមតិចតួចនៅកន្លែងចាក់ ក្តៅខ្លួន ស្រៀវស្រាញ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ឈឺនៅសន្លាក់ វិលមុខ ដែលនឹងបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃ។ អ្នកអាចលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ ប្រសិនបើអ្នកមិនមានបញ្ហាសុខភាព ដែលពេទ្យហាមមិនឲ្យលេបថ្នាំប្រភេទនេះ។២៖ ប្រសិនបើអ្នកឈឺ នៅចំកន្លែងចាក់ អ្នកអាចស្អំជាមួយក្រណាត់សើមត្រជាក់ដែលស្អាត។
៣៖ កុំលេបថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបញ្ចុះកំដៅ មុនពេលចាក់វ៉ាក់សាំងដើម្បី ការពារផលរំខាន។
៤៖ បរិភោគទឹកអោយបានច្រើន និងបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់
៥៖ បន្តអនុវត្តន៍ ៣ការពារ និង ៣កុំ +៣កុំ៖ កុំទៅទីកន្លែង មានមនុស្សច្រើន កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំប៉ះពាល់ចាប់ដៃឬអោបគ្នា+៣ការពារ៖ រក្សាគម្លាត ១.៥ម៉ែត្រឡើងទៅ ពីអ្នកដទៃ លាងដៃអោយ បានញឹកញាប់៕