ផ្អែកតាមផេកផ្លូវការលោកឧកញ៉ា នួន អក បានឲ្យដឹងថា លោកឧកញ៉ា និងឧបត្ថម្ភប្រាក់ ១០០០ ដុល្លារជូនប្អូន ហុង ភារិន ដើម្បីជាការលើកទឹកចិត្តដែលធ្វើឲ្យពិភពលោកស្គាល់ពីសមត្ថភាពរបស់កូនខ្មែរ។
ផេកផ្លូវការលោកឧកញ៉ា នួន អក បានសរសេរបែបនេះថា “កូនខ្មែរពិតជាអាស្ចារ្យ! ខ្ញុំពិតជាមានមោទនៈភាពជាខ្មែរដូចគ្នា សម្រាប់រូបខ្ញុំផ្ទាល់ ពិតជាអស្ចារ្យ រំភើប និងមានមោទនៈភាពណាស់សម្រាប់ប្អូនប្រុស ហុង ភារិន អាយុត្រឹមតែ២២ឆ្នាំ ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ ជ័យ ភូមិ ប្រទេសថៃ បានចូលរួមបង្ហាញសមត្ថភាពពិសេស នៃការធ្វេីតេស្តសមត្ថភាពនៃការចងចាំ ក្នុងកម្មវិធី “Super100” របស់ស្ថានីយ៍ទូរទស្សន៍ថៃមួយឈ្មោះ Workpoint Enterntainment ។
ដើម្បីជាការលើកទឹកចិត្តដល់រូបប្អូន ហុង ភារិន ផ្ទាល់ ខ្ញុំសូមចូលរួមជួយជាថវិកាជូនប្អូនចំនួន
(1000$)ផងដែរ សម្រាប់ជួយសម្រួលដល់ការសិក្សារបស់ប្អូនបន្តទៀត។
ប្រសិនជាប្អូនបានទទួលពត៌មានពីខ្ញុំតាមរយៈfacebook page (ឧកញ៉ា នួន អក oknha nourn ork)នេះ សូមប្អូនជួយទំនាក់ទំនងខ្ញុំតាមរយៈ 010 999 658 077 999 658 ដើម្បីទទួលថវិកានេះ។ សូមអរគុណ”