មានប្រជាពលរដ្ឋមួយចំនួនតែងរអ៊ូរទាំ និងបានបង្ហោះសារចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីទិញផ្ទះរួចហើយជួបបញ្ហាជាបន្តបន្ទាប់មិនចេះអស់រឿង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការទិញផ្ទះមិនមែនចេះតែទិញៗអោយបាននោះទេ បើទិញបានល្អដូចបំណងគឺខុសធំហើយ ខណៈបងប្អូនប្រជាពលរដ្ឋព្រួយបារម្ភក្នុការទិញផ្ទះខ្លាចសំណង់គ្មានគុណ ទីតាំងអត់ស្ថិតក្នុងតំបន់សក្តានុពល និងគ្មានប្រព័ន្ធសុវត្ថិភាពក្នុងការរស់នៅជាដើម។
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ និងជាម្ចាស់លំនៅដ្ឋាន ហ៊ួត ជា ម៉ាកិត្យា បានបង្ហើប ១០ចំណុចក្នុងការទិញផ្ទះដែលយើងត្រូវគិតដល់ជាមុនរួមមាន៖
១-ទីតាំង សក្តានុពលជាក់ស្តែង
២- ម្ចាស់គំរោង និង កេរ្តិឈ្មោះ
៣- គុណភាពសំណង់ចុះត្រួតពិនិត្យផ្ទាល់ សំភារៈប្រើប្រាស់និងការធានា របស់ម្ចាស់គំរោង
៤- ម៉ូត និង ចំនួនបន្ទប់
៥- អត្រាចំនេញ ប្រចាំឆ្នាំ របស់គំរោង
៦- ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ក្នុងការរស់នៅ
៧- លក្ខ័ណក្នុងការបង់ប្រាក់ និងកក់ប្រាក់
៨- រយៈពេលប្រគល់គេហដ្ឋាន
៩- ឯកសារផ្លូវច្បាប់
១០- ការធានាទិញត្រលប់មកវិញ
សូមជម្រាបជូនដែលថា ឧកញ៉ា ហ៊ួត ជា គឺជាអ្នកជំនួញមួយរូបដែលទទួលបានជោគជ័យខ្លាំង ខណៈដែលលោកកំពុងត្តោបក្តាប់មុខរបរជាច្រើនក្នុងដៃ លើវិស័យសំខាន់ៗនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកត្រូវបានគេចាត់ថា ជាសប្បុរសជនដែលមានបេះដូងមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋ និងវិភាគទានជាមួយរដ្ឋាភិបាលកម្ពុជា គ្រប់កាលៈទេសៈក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ និងថ្មីៗនេះគឺវិបត្តិកូវីដ១៩៕