រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០៩ ឧសភា ២០២១ បានជូនដំណឹងថា យោងតាមលទ្ធផលធ្វើតេស្តរកវីរុសកូវីដ-១៩ មន្ត្រីជំនាញ បានរកឃើញអ្នកវិជ្ជមាន ចំនួន ៦នាក់ ក្នុងនោះពលករត្រឡប់មកពីធ្វើការនៅប្រទេសថៃចំនួន ៥នាក់ និងជនជាតិបរទេស ចំនួន ១នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកដែលត្រូវបានរកឃើញវិជ្ជមាន ទាំង ៦នាក់នោះ ពួកគាត់ធ្វើដំណើរចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុនចូលដល់ខេត្តបាត់ដំបង។ បច្ចុប្បន្ន រដ្ឋបាលខេត្តបានបញ្ជូនអ្នកជំងឺកូវីដ-១៩ ទាំង ៦នាក់ នោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយ៕