ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ ឧកញ៉ា សួរ វីរៈ បន្តឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគដល់ជនរងគ្រោះដូចភ្លៀងរលឹម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ចូលបរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ទិវា ៨ ឧសភា ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកស្រី មិថុនា ភូថង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧកញ៉ា សួរ វីរៈ ដែលបរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល (បួនលានរៀល) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

កាលពីពេលថ្មីៗនេះ ដើម្បីដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួនជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា លោកឧកញ៉ា សួរ វីរៈ ក៏បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១,០០០កេស ដល់រដ្ឋបាលរាជធានីភ្នំពេញ។

 ដោយគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ កាលពីថ្ងៃទី៣០ ខែមេសា​​ ឆ្នាំ២០២១ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងអភិបាលខណ្ឌឫស្សីកែវ លោក​ ជា​ ពិសី​ បានចុះចែកអំណោយគ្រឿងបរិភោគ ឧបភោគមាន ​​អង្ករ មី បន្លែ​ និងសាច់ក្រក ទៅប្រគល់ជូនដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាត ចំនួន ៤០០ គ្រួសារនៅក្នុងខណ្ឌឫស្សីកែវ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជាឲ្យបានទាន់ពេលវេលា៕

សូមចុចអានអត្ថបទខាងក្រោម៖