ត្រឹមរយៈពេល ១៣ថ្ងៃ ក្រុមមហាសេដ្ឋីកម្ពុជា ប្រមូលថវិកាបានជាង ១លាន៣០ម៉ឺនដុល្លារ និងគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩

ជុំវិញ​ឧកញ៉ា

ស្ថានភាពជំងឺរាតត្បាតកូវីដ បាននឹងរីករាលដាលឆ្លងចូលក្នុងសហគមន៍នៅប្រទេសកម្ពុជា មិនទាន់មានសញ្ញាវិជ្ជមាន ខណៈជំនួយពីរាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា និងសប្បុរសជនជាច្រើនបានផ្តល់ជូនជាបន្តបន្ទាប់ដើម្បីឲ្យទាន់ពេលវេលាក្នុងគ្រាលំបាកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

ក្នុងរយៈពេល ១៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រុមមហាសេដ្ឋី និងសេដ្ឋីនៅកម្ពុជាប្រមាណ ១២៦នាក់ បានប្រមូលគៀងគរថវិកាសរុបចំនួន ១,៣៩៧,៥៨៤, ដុល្លារអាមេរិក ទឹកបរិសុទ្ធ ២០,០០០ យួរ និងទឹកសុទ្ធ ៥០០កេះ ម៉ាស់ ១០០ ០០០បន្ទះ អាល់កុល ៣៦០០លីត្រ សាប៊ូលាងដៃ ៦០០០លីត្រ ត្រីខ ៥០កេះ និងចេក ២០កេះ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩។

កាលពីថ្ងៃទី៣ ខែឧសភា អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានគៀងគរថវិកាពី អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវឧកញ៉ា និងសប្បុរសជនជាច្រើនរូប បានថវិកា ៣០២,២៥០ដុល្លារអាមេរិក និងទឹកសុទ្ធ ១០ ០០០យួរ ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមមួយចំនួន ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

អ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំអ្នកឧកញ៉ា និងឧកញ៉ា ១២៦នាក់ រួមគ្នាបរិច្ចាគជាថវិកាសរុប ១.0៩៥.៣៣៤ដុល្លារមេរិក និងសម្ភារៈមួយចំនួនទៀតរួមមាន៖ ម៉ាស់ ១០ម៉ឺន, អាល់កុល ៣.៦០០លីត្រ, សាប៊ូលាងដៃ ៦.០០០លីត្រ, ត្រីខ៥០កេស, ទឹកសុទ្ធ ១០.០០០យួរ/កេស និងចេកទុំ ២០កេស ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ជាការរួមចំណែកជួយគាំទ្រដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សកម្មភាពសប្បរសធម៌ទាំងនេះពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ ហើយនេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីអោយពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នាក្នុងពេលដែលជួបនូវការលំបាកបែបនេះ៕