បន្តវប្បធម៌ចែករំលេក ឧកញ៉ា ស្រី ចាន់ថន ចូលរួមបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ ជូនដល់សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តកណ្តាល

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ស្រី ចាន់ថន ប្រធានអគ្គនាយកក្រុមហ៊ុន JET Group និងជាម្ចាស់តំបន់កម្សាន្ត Sky Land 7NG បានចូលរួមវិភាគទានថវិកាចំមួន ១ម៉ឺនដុល្លារអាមេរិក ដល់សាខាកាកបាទ​ក្រហម​កម្ពុជាខេត្តកណ្តាល។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ស្រី ចាន់ថន មានប្រសាសន៍ថា៖ ដោយសង្កេតឃើញ សកម្មភាព​មនុស្ស​ធម៌ របស់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ខ្ញុំ​និងក្រុមគ្រួសារ 7NG សូមចូលរួមជាជំនួយថវិកាចំនួន ១០,​០០០$ (មួយម៉ឺនដុល្លារ)​ ជូនដល់កាកបាទ​ក្រហម​កម្ពុជា ខេត្តកណ្តាល ដោយប្រគល់ជូន លោក​ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នឹងជាប្រធានកាកបាទក្រហមខេត្តកណ្តាល។


បើតាមអ្នកជំនួញមានបេះដូងសប្បុរសធម៌រូបនេះបានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពកូវីដ១៩ដ៏លំបាកនេះ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ខ្ញុំ​នៅតែបន្តវប្បធម៌ចែករំលេក និងផ្ដល់ជំនួយតាមរយៈរាជរដ្ឋាភិបាល នឹងអាជ្ញាធរ គ្រប់រូបភាពដើម្បីសង្គមជាតិរបស់យើងប្រសើរឡើង។

ទន្ទឹមនឹងនោះដែល ឧកញ៉ា ស្រី ចាន់ថន ​ក៏សូមស្នើរសុំដល់ បងប្អូន​ទាំងអស់​ជួយគោរព​គោលការណ៍​ដែលក្រសួងសុខាភិបាល ដែលបានដាក់ឡើងដើម្បីប្រឆាំងទប់ទល់ជាមួយកូវីដ១៩ និងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ធ្វើតាមកាណែនាំរបស់ក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំរបស់យើង ដែលមានសម្ដេច តេជោ ហ៊ុន សែន ជាប្រមុខ។ រក្សាគម្លាត អនុវត្តន៍តាមគោលការ ៣ការពារ ៣កុំ របស់ដ្ឋាភិបាល ដែលបានដាក់ឡើងដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩នេះ៕