មកស្គាល់មុខជំនួញ ឧកញ៉ា ហេង សៀ តែងតែមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន ហេង ស្រេងហុង (HSH) ជាក្រុមហ៊ុនឈានមុខគេផ្តល់សេវាកម្មផ្គត់ផ្គង់កញ្ចក់ និងទ្វាររមូរគ្រប់ប្រភេទដែលមានគុណភាពខ្ពស់ ការច្នៃប្រឌិត ឲ្យអតិថិជនក្នុងទីផ្សារកម្ពុជា និងបណ្តាលប្រទេសក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រុមហ៊ុន ហេង ស្រេងហុង អាហ័រណ នីហ័រណ ត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៨ ដែលជាអាជីវកម្មផ្គត់ផ្គង់ផលិតផលកញ្ចក់ និងទ្វារដែករមូរគ្រប់ប្រភេទ ដែលទំនើបទាន់សម័យនៅទូទាំងប្រទេស។

នៅក្នុងឆ្នាំ២០០៣ ផលិលផលកញ្ចក់ និងទ្វារដែករមូររបស់ HSH បានពង្រីកសេវាកម្មបន្តែមច្រើនផ្សេងទៀតសម្រាប់ផ្តល់ឲ្យអតិថិជនមានដូចជា៖ បន្ទប់ជញ្ជាំងធ្វើពីកញ្ចក់ បន្ទប់ទឹក ទ្វារ បង្អួចធ្វើពីកញ្ចក់ និងទ្វារដែររមូរគ្រប់ប្រភេទ ប្រើដោយដៃ ម៉ូទ័រ និងតេឡេបញ្ជាទំនើបទាន់សម័យ ដែរទាំងអស់នេះ សុទ្ធសឹងតែជាផលិតផលមានគុណភាពខ្ពស់។

ជាមួយនឹងភាពជោគជ័យល្បីឈានមុខគេក្នុងការផ្គត់ផ្គង់ផលិតផលកញ្ចក់ និងទ្វារដែករមូរគ្រប់ប្រភេទ ទំនើបទាន់សម័យ HSH ក៏មានការនាំចូលកញ្ចក់គ្រប់ប្រភេទ និងគ្រឿងឧបករណ៍ប្រើប្រាស់ជាមួយកញ្ចក់គ្រប់ប្រភេទ ផ្គត់ផ្គងតាមបណ្ដារាជធានីខេត្ដផងដែរ។ HSH ប្តេជ្ញាថានឹងនាំផលិតកញ្ចក់ សុវត្ថិភាព គុណភាពខ្ពស់ ដូចជា៖ កញ្ចក់ Tempered, Laminate, insulate, មានទទួលចិតកញ្ចក់គ្រប់ប្រភេទ គ្រប់កញ្ចក់ទំាងអស់ដែលកៃច្នៃ សុទ្ធតែជាកញ្ចក់នំាចូលពីបរទេសលំដាប់ ISO 9002 GUARDIAN(USA)។

នៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់ក្រុមហ៊ុន ហេង ស្រេងហុង (HSH) មិនមានមនុស្សច្រើនប៉ុន្មានទេ ដែលបានស្គាល់ស្ថាបនិកដែលជាមគ្គុទេសន៍ដឹកនាំដ៏ប៉ិនប្រសព្វក្នុងការគ្រប់គ្រងមុខជំនួញ។ លោកឧកញ៉ា ហេង សៀ ជាអគ្គ​នាយក​​​ក្រុម​ហ៊ុន ហេង​​ ស្រេង​ហុង និងក្រុមហ៊ុន ខេមបូភូរ៉ា ក្លាស ឯ.ក (CPG) ត្រូវបានគេចាត់ថា ជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ ហើយតែងតែមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនៅក្នុងការអភិវឌ្ឍ។

លោកឧកញ៉ា ហេង សៀ បានបោះទុនវិនិយោគរាប់លានដុល្លារអាមេរិកទៅលើការអភិវឌ្ឍមុខជំនួញ។ តាមរយៈការអភិវឌ្ឍក្រុមហ៊ុននេះ គឺលោកឧកញ៉ា បានចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកស្ទួយមុខមាត់ប្រទេសកម្ពុជា។

នាពេលកន្លងមកលោក​ឧកញ៉ា ហេង សៀ បានលះបង់ធានធនចូលរួមវិភាគទានថវិការាប់ម៉ឺនដុល្លារ និងគ្រឿងឧបភោគបរិភោគរាប់រយមុខដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងចុះចែកអំណោយសប្បុរសធម៌ជូនជនក្រីក្រជួបកាលំបាកជាហូរហែ៕