បណ្ឌិត Tun Dr. Mahathir Mohamad នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ីបានសរសើរថា ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ននេះ មានការផ្លាស់ច្រើនខ្លាំងមែនទែន ដោយមានការអគារខ្ពស់ៗជាច្រើន ដូចបណ្តាទីក្រុងផ្សេងទៀតក្នុងតំបន់។ ការកត់សំគាល់បែបនេះបន្ទាប់ការធ្វើទស្សនកិច្ចផ្លូវការបស់លោក មកកាន់កម្ពុជាលើកទី៣នាពេលនេះ។
លោក Mahathir បានថ្លែងនៅក្នុងកិច្ចពិភាក្សាស្ដីអំពី “ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះថា ទីក្រុងភ្នំពេញពោពេញទៅដោយភាពមមាញឹក និងអគារខ្ពស់រីកដុះដាល និងហាងទំនើបជាច្រើន ដែលធ្វើឱ្យមានមនុស្សសប្បាយរីករាយទៅនឹងការដើរផ្សារ។
លោកបន្តថា “នេះសរបញ្ជាក់ទីក្រុងភ្នំពេញកំពុងមានការរីកចម្រើន ដូចទីក្រុងធំដទៃទៀត ហើយខ្ញុំជឿជាក់ថា នេះដោយសារប្រជាជននៅក្នុងប្រទេសនេះ ខិតខំប្រឹងប្រែងក្នុងចែករំលែកកសាងសាងឡើងវិញនូវទីក្រុងភ្នំពេញ ដែលជាបេះដូរនៃប្រទេសកម្ពុជា”។
លោកនាយករដ្ឋមន្ត្រីបានសម្តែងការសប្បាយចិត្ត ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ ហើយឃើញប្រជាជនកម្ពុជាមានភាពរីកចំរើន ជាពិសេសទីក្រុងភ្នំពេញមានការរីកចំរើនលឿន។
លោកនាយករដ្ឋមន្ត្រី ដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់អាស៊ាន បានអះអាងចំពោះមុខនិស្សិតកម្ពុជារាប់រយនាក់នៅថ្ងៃនេះថា ប្រទេសកម្ពុជាគឺមិត្ត និងមានទំនងល្អទាំងពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីបានសន្យាថា ប្រាប់អ្នកវិនិយោគិនម៉ាឡេស៊ីទាំងអស់មកវិនិយោគទាំងមកបណ្តាកទុនរីកស៊ី ក្នុងវិស័យជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារធ្វើជូនដល់យុវជនកម្ពុជា និងជួយឱ្យប្រទេសកម្ពុជា មានការរីកចំរើនបន្ថែមទៀត ។ លោកក៏នឹងណែនាំឱ្យអ្នកវិនយោគិនម៉ាឡេស៊ីទាំងនេះ ត្រូវគោរពច្បាប់ប្រទេសកម្ពុជា ទៅក្នុងកាលៈទេសៈបែបណាក៏ដោយ។
លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិតមហាធៀ មហាម៉ាត់ នៅកម្ពុជានឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ីទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី ក្នុងកម្រិតតំបន់ និងអន្តរជាតិ។
ប្រទេសម៉ាឡេស៊ីមានប្រជាជនចំនួន៣២,៦លាននាក់ និងប្រាក់់ចំណូលចំនួន១២,១០៩ដុល្លារសំរាប់មនុស្សម្នាក់នៅឆ្នាំ២០១៩នេះ៕
ប្រភព៖propertyarea.asia