ជីប ម៉ុង ផ្តល់កម្ចី​ដល់ ៩៥ ភាគរយ​ ដល់​អតិថិជន​ចង់​បាន​លំនៅដ្ឋានប្រណិត​នៅ​ជីប ប៉ុង លែន

សង្គម​ និង​សេដ្ឋកិច្ច

 ក្រុមហ៊ុន ជីប ម៉ុង លែន និងធនាគារ ជីប ម៉ុង បានប្រកាស​នៅ​ថ្ងៃនេះ​ ក្នុង​ការ​ផ្តល់​កម្ចី​៩៥% ដល់អតិថិជន​ចង់បានលំនៅឋាននៅ ជីប ម៉ុង លែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះគឺជាការផ្តល់កម្ចី​ដ៏ច្រើន​មិនធ្លាប់មានសម្រាប់អតិថិជន ដែលមានគម្រោងទិញលំនៅឋានណាមួយរបស់ ជីប ម៉ុង លែន តាមរយៈកម្ចីជាមួយធនាគារ ជីប ម៉ុង។

បើតាម​លោក John Bell អគ្គនាយកធនាគារ ជីប ម៉ុង បានថ្លែងថា នេះគឺជាការផ្តល់ជូនអតិថិជននូវជម្រើសហិរញ្ញវត្ថុដ៏ប្រសើរបំផុត មិនធ្លាប់មានពីមុនសោះ ជាមួយ​​អត្រាការប្រាក់ត្រឹមតែ០.៧៥% ក្នុងមួយខែតែប៉ុណ្ណោះ ហើយរយៈពេលកម្ចីបានវែងរហូតដល់២០ឆ្នាំទៀតផង។

ជីប ម៉ុងលែន គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អគារ​ធំៗ និង​លំនៅឋាន​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​នេះ​គឺជា​បុត្រសម្ព័ន្ធ​របស់ ជីប ម៉ុង គ្រុប ដែល​មាន​អាជីវកម្ម​ជាច្រើន​ដូចជា រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា រោងចក្រ​ផលិត​ស៊ីម៉ងត៍ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ធនាគារ​។ កាលពី​ខែ​តុលា ជីប ម៉ុងលែន បាន​ទិញ​យក​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ហ្គ្រេន​ភ្នំពេញ​ក្នុង​តម្លៃ​មិនត្រូវ​បាន​បញ្ចេញ​មួយ​៕