លោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ទទូចសុំយុត្តិធម៌ សម្រាប់ខ្លួនឯង និងកូនប្រុស ព្រះតេគុណ ឌួង ឆាយ

ជុំវិញ​ឧកញ៉ា

លោកជំទាវ ខុង លីស៊ីអាណា ដែលត្រូវជាម្ដាយបង្កើតរបស់ លោកឧកញ៉ា ឌួង ឆាយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការស្នើសុំទៅខាងស្ថានប័នពាក់ព័​ន្ធ បន្តស្វែងរកយុត្តិធម៌សម្រាប់លោក ជំទាវផ្ទាល់ រួមទាំងកូនប្រុសព្រះតេគុណ ឌួង ឆាយ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

1. នាងខ្ញុំសូមគោរពជំរាបសួរសម្តេចតេជោ បិតាសន្តិភាព សម្តេចកត្តិ មាតាមនុស្សធម៍ ជាបឋមនាងខ្ញុំសូមគោរពសូមអភ័យទោស ដែលនាងខ្ញុំលើកយកបញ្ហាគ្រួសារមកនិយាយនៅពេលនេះដែលប្រទេសជាកំពុងជួបភាពវឹកវរ គ្រោះអសន្តរោគ មេរោគកូវិត-19 កំពុងរីករាលត្បាតយ៉ាងខ្លាំងខ្លា និងកូនប្រុសឌួងឆាយកំពុងមានគ្រោះ និងទុក្ខជាទង្ងន់។ ប៉ុន្តែដោយសារស្វាមីរបស់នាងខ្ញុំមិនបានភ្ញាក់រលឹកដឹងកំហុសខ្លួនបានធ្វើខុសយ៉ាងធ្ងន់ធ្ងរចំពោះកូនឌួងឆាយ ហើយថែមទាំងប្តឹងលែងលៈនាងខ្ញុំ និងជំរុញតុលាការអោយកោះហៅនាងខ្ញុំជាលើកទី 2 អោយចូលខ្លូនទាញហេតុផលដើម្បីលែងលៈនៅថ្ងៃទី 19 ខាងមុខនេះ។

នាងខ្ញុំមានភាពចាស់ទុំ និងមានភាពស៊ូទ្រាំខ្លាំងណាស់អស់លទ្ធភាពក្នុងការទ្រាំ ហើយនាងខ្ញុំពិតជាមិនចង់បង្ហាញជាសាធារណៈដូចកូនប្រសារនាងខ្ញុំនោះទេ។ នាងខ្ញុំអាចទទួលរងភាពអយុត្តិធម៍ដោយស្វាមីបាន ប៉ុន្តែនាងខ្ញុំដាច់ខាតមិនអាចអោយកូនប្រុសឌួងឆាយរងភាពអយុត្តិធម៍ដោយសារស្វាមីរបស់នាងខ្ញុំបានជាដាច់ខាត។ នាងខ្ញុំត្រូវតែទាមទារយុត្តិធម៍សំរាប់កូនប្រុសឌួងឆាយ ហើយខ្ញុំជឿជាក់ថាម្តាយគ្រប់រូបក៏នឹងធ្វើបែបនេះដែលហើយក៏គ្មានអ្នកណាចង់បើកកកាយរឿងបញ្ហាផ្ទៃក្នុងគ្រួសារជាទីសាធារណៈនៅលើបណ្តាញសង្គមបែបនេះទេ។ ហើយអ្វីដែលកូនប្រុសរបស់ខ្ញុំនិយាយថាអតីតកូនប្រសារមានគំរោងការរៀបចំផែនការដាក់អន្ទាក់កូនប្រុសរបស់ខ្ញុំជាមួយអតីតប្តីរបស់ខ្ញុំគឺជាការពិត។

មូលហេតុុដែលឪពុករៀបចំផែនការដាក់អន្ទាក់បំផ្លាញកម្ចាត់កូនខ្លួនឯងដោយសារគាត់ខឹងកូនប្រុសបានជួយណែនាំមេធាវីការពារក្តីផ្លូវច្បាប់ដល់នាងខ្ញុំដើម្បីប្តឹងប្តីរឿងឯកការព័ន្ធមានស្រីសាហាយនាងប្រាក់ សុីណា រហូតឈានដល់មានកូនស្រី ឌួង ជូលី ឥតខាន់ស្លានៅខាងក្រៅរៀននៅសាលាអន្តរជាតិណតប្រីតនឹងបានយកទ្រព្យសម្បត្តិរួមជាច្រើនលានដុល្លារទៅធ្វើភូមិគ្រឹះ 2 កន្លែង និងដីជាច្រើនកន្លែងដែលបានកាត់ចេញពីប្លង់ក្រុមហ៊ុន។ ហើយរឿងនាងប្រាក់សុីណាគឺខ្ញុំមិនដែលដឹងថាប្តីរបស់ខ្ញុំមានស្រីលួចលាក់នៅខាងក្រៅរហូតមានកូននោះទេគឺនាងប្រាក់សុីណាបានអោយគេខលមកអោយតំរុយពីសកម្មភាព និងទីកន្លែងផ្ទះរបស់នាងសាហាយប្រាក់សុីណា និងសកម្មភាពប្តីរបស់នាងខ្ញុំជារៀងរាល់ថ្ងៃរហូតខ្ញុំតាមរកឃើញផ្ទះនាងប្រាក់សុីណា។

ពេលខ្ញុំគ្រាន់តែសង្ស័យ ទៅដល់មុខផ្ទះនាងប្រាក់សុីណា ស្រាប់តែនាងប្រាក់សុីណាបានខលមកលេខដៃខ្ញុំផ្ទាល់ដោយបាននិយាយសំឡុតគំរាមនាងខ្ញុំថាមានសិទ្ធិមកដល់មុខផ្ទះរបស់នាង និងបានអោយ បងប្រុសឈ្មោះប្រាក់ សូលី ដែលជាមន្រ្តីនគរបាលខណ្ឌពោធសែនជ័យពេលនេះប្តីនាងខ្ញុំបានជួយផ្លាស់ប្តូរទៅប៉ូលិសអន្តោប្រវេសដែលបានចូលក្រមខណ្ឌតាមរយៈប្តីនាងខ្ញុំមកឈ្លោះប្រកែកគ្នាជាមួយនាងខ្ញុំ និងចង់ប្រើប្រាស់ហឹង្សាមកលើរូបនាងខ្ញុំ។ ប៉ុន្តែបានកូនប្រុសឌួងឆាយអង្វរអោយខ្ញុំត្រលប់ទៅផ្ទះវិញដើម្បីដោះស្រាយគ្នាដើម្បីកុំអោយខ្មាស់គេ។ ពេលនោះកូនៗបានសួរឪពុកថាហេតុអ្វីបានជានាងប្រាក់សុីណាខលមកនាងខ្ញុំ។ ប្តីរបស់នាងខ្ញុំក៏បានឆ្លើយថាគេចង់អោយយើងទទួលគេផង។

តើសាកសមដែលទេដែលប្តីលួចលាក់មានសាហាយនៅខាងក្រៅរហូតមានកូនមកអោយប្រពន្ធកូននៅផ្ទះទទួលស្គាល់ពេញមុខ ពេញសិទ្ធិបែបនះ។ ប៉ុន្តែកូនប្រុសខ្ញុំមិនបានជួយអ្វីលើសពីជួយណែនាំមេធាវិ។ សូម្បីតែខ្ញុំអោយកូនប្រុសឌួងឆាយទៅធ្វើសាក្សីនៅតុលាការថាឪពុកខ្លួនមានស្រី និងកូននៅក្រៅក៏ឌួងឆាយមិនព្រមទៅ និងធ្វើតាមហើយពេលខ្ញុំប្តឹងចុះរក្សាការពារផ្ទះស្រីសាហាយរបស់គាត់បានអោយសារពត៍មានបង្ហោះឈ្មោះស្វាមីរបស់ខ្ញុំ ក៏កូនប្រុសឌួងឆាយ ប្រតិកម្មដោយអោយទុកកិត្តិយស កេរ្តិ៍ឈ្មោះ និងផ្លូវក្រោយសំរាប់ឪពុករបស់គេ។

ប៉ុន្តែឪពុកនៅតែដាច់ចិត្តរៀបចំគំរោងផែនការជាមួយអតីតកូនប្រសារដើម្បីសម្លាប់កូនប្រុសរបស់ខ្លួនឯងបង្កើតទាំងរស់។ ពាក្យចាស់ពោលថា ខ្លាកាចមិនសុីកូនឯង គាត់មិនត្រឹមតែសុីកូនខ្លូន ហើយថែមទាំងសុីចៅខ្លួនឯងទៀត។

2.ពេលរៀបការរួចហើយនាងខ្ញុំបានអោយកូនទាំង 2 ទៅរស់នៅផ្ទះវីឡា និងគ្រប់គ្រងស្ថានីយ៍ប្រេងតូតាល់នៅផ្លូវ 2004 ដែលចំនេញ 10,000$ ក្នុង 1 ខែ ដើម្បីបានប្រាក់ចំណូលសំរាប់ចំណាយ និងធ្វើដើមទុនធ្វើជំនួញ។ ប៉ុន្តែអតីតកូនប្រសារចង់ទៅនៅផ្ទះខាងម្តាយរបស់គេដើម្បីម្តាយរបស់គេបានជួយមើលកូន ចំណែករឿងដីផ្ទះសុីសុវត្ថិ និងផ្ទះវីឡាដែលអតីតកូនប្រសាររបស់ខ្ញុំថាទិញដោយលុយខ្លួនឯងជាមួយកូនប្រុសរបស់ខ្ញុំនោះមិនមែនជាការពិតទេ នេះជាភស្តុតាងដែលម្ចាស់ផ្ទះសុីសុវត្ថិឈ្មោះលោក ហុី ប៊ុនថា និងភរិយាបានមកយកសែកលុយនៅក្រុមហ៊ុនរបស់ខ្ញុំ និងដកលុយពីកុងធនាគារក្រុមហ៊ុនរបស់ខ្ញុំកក់លើកទី 1 ចំនួន 50,000$ និងបង់ផ្តាច់លើកទី 2 ចំនួន 141,600$។

ហើយដីផ្ទះវីឡាដែលកូនប្រសារកំពុងរស់នៅរាល់ថ្ងៃក៏ជាកេរ្តិ៍អំណោយនាងខ្ញុំបានអោយហើយថែមទាំងនាងខ្ញុំបានទិញដីមួយឡូថែមទៀតជាប់ផ្ទះវីឡាដែលមានតម្លៃ 125,000$ ដែលបានដកលុយចេញពីកុងក្រុមហ៊ុនរបស់ខ្ញុំដដែល ប៉ុន្តែបែរជាអតីតកូនប្រសារនិយាយថាទិញដោយខ្លួនឯងដែលនាងខ្ញុំមានភស្តុតាងបង្ហាញនៅទីនេះ។

សរុបសេចក្តីគឺកូនប្រសាររបស់ខ្ញុំលើកឡើងនិយាយក្នុងការឡាយចុងក្រោយរបស់នាងព័ន្ធនឹងទ្រព្យសម្បត្តិគឺមិនមែនជាការពិត និងគ្មានភស្តុតាងទាល់តែសោះ។ នាងខ្ញុំដឹងច្បាស់ថាកូនប្រសារនឹងឆ្លើយតប ប៉ុន្តែនិយាយដោយមកជាមួយនឹងភស្តុតាង និងសាក់ខីកម្មពិតប្រាកច្បាស់លាស់ចុងក្រោយនៅក្នុងឆ្នាំ 2020 កូនប្រសារបានខ្ចីលុយនាងខ្ញុំចំនួន 600,000$ ដើម្បីទិញផលិតផលនៅកូរ៉េយកមកលក់ដែលជារោងចក្រមិត្តភ័ក្តរកសុីដីធ្លីជាមួយខ្ញុំកាលពីជាង 10 ឆ្នាំមុនដែលរាល់មុខជំនួញទាំងអស់ជាគំនិតផ្តួចផ្តើម និងដើមទុនពីគ្រួសាររបស់ខ្ញុំទាំងអស់ ប៉ុន្តែបែរជានាងនិយាយមកថារាល់ភាពជោគជ័យរាល់ថ្ងៃបានមកពីនាងផ្តួចផ្តើមគំនិតរកសុីទាំងដែលនាងមិនចេះភាសាអង់គ្លេសច្បាស់លាស់ និងមិនហ៊ានទាំងឡាយ FB លក់ដូរផងតាំងពីដំបូងមក។

មានមនុស្សជាច្រើនដែលស្គាល់ប្រវត្ថិនាង និងគ្រួសារនាងដែលផ្ទះរស់នៅបន្ទប់តូចជាន់ទី 2 ជុំគ្នា 2-3 គ្រួសារនៅអាគារសេងថៃក្រោយវត្ត ស្វាយដង្គំ ជិតប៉ុស្ត៍ទូរទ្សស៍លេខ 3 ចាស់។

3. ទោះបីកូនប្រុសរបស់ខ្ញុំបានបួសជាលោកសង្ឃ និងអហោសកម្មអោយអតីតកូនប្រសារគ្រប់បែបយ៉ាង ក៏នាងនៅតែផ្តាច់ទំនាក់ទំនងចៅៗមិនអោយមើលលេងឪពុកនៅវត្ត លើសពីនេះទៅទៀតទោះបីក្រុមគ្រួសារ និងញាតិមិត្តខ្ញុំ បានសុំអង្វរនាងអោយដកពាក្យបណ្តឹងក្តីក៏នាងនៅតែចង់ដាក់គុកកូនប្រុសរបស់ខ្ញុំដែលជាឪពុករបស់កូនៗនាង និងគ្មាននឹងឃើញមនោសចេតនា និងអនុស្សារីយជាប្តីប្រពន្ធដែលកូនប្រុសរបស់ខ្ញុំបានខិតខំប្រឹងប្រែងលៈបង់គ្រប់បែបយ៉ាងដើម្បីផ្តល់អនាគត មុខជំនួយ និងគ្រប់បែបយ៉ាងដើម្បីនាងក្តី។

តើនៅលើលោកនេះមានមនុស្សស្រីដែលសាហាវជិតដាច់បែបនេះប៉ុន្មាននាក់ដែលហ៊ានរៀបចំគំរោងផែនការអន្ទាក់ល្បិចកិចកល់ពិសពុលគ្រប់បែបយ៉ាងដើម្បីលេបយកទ្រព្យសម្បត្តិប្តី និងបង្ហោះវីដេអូសម្លាប់ប្តីខ្លូនឯងទាំងរស់ទាំងដែលកូនប្រុសរបស់ខ្ញុំបានព្រមប្រគល់ទ្រព្យសម្បត្តិទាំងអស់អោយទៅនាងហើយចុះចេញខ្លួនទទេជាមួយបំណុលធនាគារហើយចុងក្រោយគ្រាន់តែកូនប្រុសរបស់ខ្ញុំយកកូនៗទៅដើរលេងនៅខេត្តប៉ុន្មានថ្ងៃសោះនាងបានបង្ហោះវីដេអូដែលបានសន្យាថានឹងលុបនៅចំពោះមុខចៅក្រម ក្រឡាបញ្ជី មេធាវីទាំងសងខាងនឹងនាងខ្ញុំផ្ទាល់ដោយនាងយល់ព្រមធ្វើកិច្ចសន្យាថានឹងលុបបើសិនជាវីដេអូនោះបែកធ្លាយនាងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ហើយនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ និងសិទ្ធិអំណាចមេបាកូនទាំង 3 មកអោយកូនប្រុសរបស់ខ្ញុំវិញ។ ប៉ុន្តែដោយសារកូនប្រុសរបស់ខ្ញុំនិយាយថាមិនបាច់ធ្វើកិច្ចសន្យាទេ ខ្លួនទុកចិត្តថាអតីតភរិយានឹងមិនសម្លាប់ខ្លួនទេ។ ទោះមិនមានកិច្ចសន្យាប៉ុន្តែមានចៅក្រម ក្រឡា បញ្ជី និងសាក្សីជាច្រើនក៏នឹងមានទំងន់ស្មើនឹងកិច្ចសន្យាដែរ ពីព្រោះចៅក្រមជាអ្នកកាន់ច្បាប់។

នាងខ្ញុំសូមអង្វរសម្តេចតេជោ និងសម្តេចគតិបណ្ឌិតដែលជាបិតាសន្តិភាព និងមាតាមនុស្ស និងពូមីងបងប្អូនទាំងអស់គ្នា សូមជួយផ្តល់យុត្តិធម៍ និងការពិតអោយកូនប្រុសរបស់ខ្ញុំដែលគ្នាបានទទួលរងនៅអយុត្តិធម៍ និងប៉ៈពាល់សតិអារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរចង់គិតខ្លីម្តងដោយសារឈឺចាប់ពេកចាញ់បោក និងស្លាប់ក្រោមដៃមនុស្សដែលខ្លួនស្រលាញ់ និងជាមនុស្សជឿជាក់ជាទីបំផុតមិននឹកស្មានដល់ថាជាម្តាយរបស់កូនៗខ្លួនឯង។

នាងខ្ញុំសូមគោរពអរគុណជាទីបំផុតចំពោះសម្តេចតេជោ បិតាសន្តិភាព និងសម្តេចកត្តិ មាតា មនុស្ស ដែលជានិច្ចជាកាលតែងតែមានមេត្តាសណ្តោសប្រោះប្រណៃ និងអនុគ្រោះលើកលែងចំពោះរូបនាងខ្ញុំ និងកូនប្រុសរបស់ខ្ញុំ។ គុណរបស់សម្តេចទាំង 2 ពិតជាមហាធំធេងណាស់សំរាប់រូបនាងខ្ញុំ និងតែងតែចងចាំទុកជានិច្ច៕