លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាទិញម៉ូតូម៉ាក់ Honda ADV 150 ស៊េរីឆ្នាំ២០២១ ជាង១០០គ្រឿង សម្រាប់កម្លាំងជិះល្បាតក្នុងភូមិសាស្ត្រ ការពារតាមគោលដៅសំខាន់ៗ ដើម្បីលឿនទាន់ហេតុការណ៍ដែលកើតឡើង។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ម៉ូតូម៉ាក់ Honda ADV 150 ជាង១០០គ្រឿង បានមកដល់បញ្ជាការដ្ឋាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសហើយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីចូលរួមរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
រូបភាព GRK News
បើតាមហ្វេសប៊ុកឈ្មោះ GRK News បានឲ្យដឹងថា ការលំបាកដោយសារជំងឺឆ្លងកូវីដ១៩ ជារឿងមួយ ប៉ុន្តែយើងមិនអាចមើលរំលងអំពីសន្តិសុខ សណ្ដាប់ធ្នាប់បានទេ កងរាជងាវុធហត្ថនៅតែយកចិត្តទុកដាក់ គិតវែងឆ្ងាយដល់ថ្ងៃខាងមុខទៀត ដែលជាភារកិច្ចសំខាន់ៗទទួលខុសត្រូវ។
សូមបញ្ជាក់ថា ប្រភេទម៉ូតូអូតូបែប Off-road Honda ADV 150 ស៊េរីឆ្នាំ២០២១នេះ មានតម្លៃជិត ៥ពាន់ដុល្លារក្នុងមួយគ្រឿង ប៉ុន្តែតម្លៃទិញរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕