បែកធ្លាយមហាសេដ្ឋី Bill Gates មាន​ទំនាក់​ទំនង​ស្នេហា​ផ្លូវ​ភេទ​ជា​មួយ​បុគ្គលិក​ស្រី​ម្នាក់

ជុំវិញ​ឧកញ៉ា

សមាជិក​​​ក្រុម​ប្រឹក្សា​ភិបាលក្រុម​ហ៊ុន​​ Microsoft ជា​ច្រើន​នាក់​​ជឿ​ជាក់​កាល​ពី​ឆ្នាំ​មុន​ថា ស្ថាបនិក​ក្រុម​ហ៊ុន​ មហាសេដ្ឋី Bill Gates មិនគួរ​​អង្គុយ​ក្នុង​តំណែង​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ឡើយ បន្ទាប់​ពី​លេច​ចេញ​ព័ត៌មាន​ថា លោក​មាន​ទំនាក់​ទំនង​ស្នេហា​ផ្លូវ​ភេទ​ជា​មួយ​បុគ្គលិក​ស្រី​ម្នាក់។ នេះ​បើ​តាម Wall Street Journal  បាន​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ប្រភព​​ព័ត៌មានខាងលើបានឲ្យដឹងថា សមាជិក​ជា​ច្រើន​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ជឿ​ជាក់​ថា លោក Gates មិន​គួរមាន​តួនាទី​ជា​អ្នក​ដឹក​នាំ​​នៅ​ក្រុម​ហ៊ុន​នេះ​ទេ បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​សរសេរ​លិខិត​ទៅ​កាន់​ក្រុម​ហ៊ុន​កាល​ពី​ឆ្នាំ​២០១៩​ដោយ​ចោទ​ប្រកាន់​ពី​ទំនាក់​ទំនង​ស្នេហា​រយៈ​ពេល​មួយ​ឆ្នាំ​ជា​មួយ​លោកមហា​សេដ្ឋី Gates ដែល​ជា​អ្នក​​​បង្កើត​ក្រុម​ហ៊ុន​នេះ​កាល​ពី​ឆ្នាំ​១៩៧៥។

បើតាម Journal ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​មួយ​ជុំ​វិញ​ការ​អះ​អាង​របស់​ស្ត្រី​នោះ កំឡុង​ពេល​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ជា​ច្រើន​បាន​សម្រេច​ថា លោក Gates គួរ​ចាក​​ចេញ​ពី​តំណេង។

លោក Gates បាន​ប្រកាស​លែង​លះ​ជា​មួយ​ភរិយា​លោក​ស្រី Melinda Gates កាល​ពី​ដើម​ខែ​នេះ​ដោយ​ទទួល​ស្គាល់​នូ​វទំនាក់​ទំនង​​ស្នេហា​​នោះ​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​តាម​រយៈ​​ស្ត្រី​នាំ​ពាក្យ​ម្នាក់​របស់​លោក​ទៅ​កាន់ Journal បញ្ជាក់​ថា ទំនាក់​ទំនង​ស្នេហា​នោះ​បាន​បញ្ចប់ដោយ​ស្រុះ​ស្រួល​គ្នា​។ វា​មិន​ប្រាកដ​ច្បាស់​ទេ​ថា ស្ត្រី​នោះ​បាន​ចោទ​ប្រកាន់​​ពី​អាកប្បកិរិយា​មិន​ត្រឹម​ត្រូវ​ណា​មួយ​របស់​លោក Gates នៅ​ក្នុង​លិខិត​របស់​នាង​កាល​ពី​ឆ្នាំ​២០១៩​ទៅ​កាន់​ក្រុម​ហ៊ុន Microsoft។

ស្ត្រី​អ្នកនាំពាក្យ​បាន​​និយាយ​ថា៖ «មាន​ទំនាក់​ទំនង​ស្នេហា​ស្ទើរ​២០​ឆ្នាំ​កន្លង​ទៅ​ហើយ ដែល​បាន​បញ្ចប់​ដោយ​ស្រុះ​ស្រួល​គ្នា។ ការសម្រេច​ចិត្ត​របស់​លោក​សេដ្ឋី​ដើម្បី​ចុះ​ចេញ​ពី​តំណែង​នៅ​ក្រុម​ប្រឹក្សា​ភិបាល​កាល​ពី​ខែ​មីនា ឆ្នាំ​២០២០ គឺ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​​ស្នេហា​​នោះ​ទេ។ តាម​ពិត​ទៅលោក​បាន​ចាប់​អារម្មណ៍​​​ចំណាយ​​ពេល​​លើ​ការងារ​សប្បុរស​ធម៌​របស់​លោក​ដែល​បាន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​មុន»។

អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន Microsoft បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ទៅ​កាន់ Journal ថា៖ «ក្រុម​ហ៊ុន Microsoft ​កើត​មាន​ក្តី​កង្វល់​មួយ​នៅ​ក្នុង​លិខិត​កាល​ពី​ឆ្នាំ​២០១៩​ដែល​លោក Bill Gates បាន​ទំនាក់​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​ជា​មួយ​បុគ្គលិកក្រុម​ហ៊ុន​ម្នាក់​កាល​ពី​ឆ្នាំ​២០០០។ គណៈកម្មាធិការ​នៃ​ក្រុម​ប្រឹក្សាភិបាល​មួយ​បាន​ពិតិត្យ​មើល​ពី​ការ​ព្រួយ​បារម្ភ​នេះ ដោយ​មាន​ជំនួយ​ពី​ក្រុម​ហ៊ុន​ផ្នែក​ច្បាប់​ខាង​ក្រៅ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។ ឆ្លង​កាត់​ការ​ស៊ើប​អង្កេត ក្រុម​ហ៊ុន Microsoft បាន​ផ្តល់​ការ​គាំទ្រ​ទូលំទូលាយ​ដល់​បុគ្គលិក​ដែល​លើក​ឡើង​ពី​កង្វល់​នេះ»។

ព័ត៌មាន​នៃ​ចំណងស្នេហា​របស់​លោក Gates បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ភរិយា​ដែល​បែក​គ្នា​របស់​លោក​ឥឡូវ​នេះ​​បាន​ជួប​មេធាវី​​លែង​លះ​កាល​ពី​ពីរ​ឆ្នាំ​មុន បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​​ពាក់ព័ន្ធ​​ទៅ​នឹង​ប្តី​របស់​គាត់​ជា​មួយ​លោក Jeffrey Epstein ដែល​ត្រូវ​បាន​កាត់​ទោស​​ពាក់​ព័ន្ធ​នឹង​បទ​ល្មើ​ស​ផ្លូវ​ភេទ និង​ជួញ​ដូរ​ផ្លូវ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១៩៕
ប្រភព៖ thehill​