ទុរេនកំពង់ចាមឆ្នាំនេះមានការថយចុះពី៣០ភាគរយ ទៅ៥០ភាគរយ បើធៀបនឹងឆ្នាំមុន

អាជីវកម្ម

ខេត្តកំពង់ចាម ទុរេនដែលល្បីល្បាញ់មានរសជាតិឆ្ញាញ់ជាងគេនោះគឺ ទុរេនរបស់អ្នកភូមិបែកអន្លង់ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលម្ចាស់ចំការនីមួយៗដាំដុះបែបធម្មជាតិ ហើយអ្វីដែលគួរឱ្យចាប់អារម្មណនៅតំបន់នេះមានប្រភេទទុរេនដែលឆ្ងាញ់ពេញនិយមជាងគេ គឺប្រភេទម៉ាន់ថង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ចំពោះទិន្នផលឆ្នាំនេះមានការថយចុះពី៣០ភាគរយ ទៅ៥០ភាគរយ បើធៀបនឹងឆ្នាំមុន ហើយឈ្មួញកណ្តាលខ្លះទៀតលក់ទុរេនមិនមែនចម្ការបែកអន្លូងទៀត ធ្វើឱ្យតម្លៃធ្លាក់ចុះ។ កសិករដាំទុរេននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានលើកឡើង។

ម្ចាស់ចម្ការធុរេន តាធីម យាយខាន់ ទំហំជាង១០ហិចតា ដែលមានទុរេនជិត ១,៥០០ដើម ក្នុងភូមិគីឡូ១០ ឃុំអក្សរត្នោត ស្រុកស្ទឹងត្រង់ បានដឹងថា ក្នុងឆ្នាំនេះគឺចាប់ផ្តើមប្រមូលផលពីខែឧសភានេះ ប៉ុន្តែទិន្នផលដែលទទួលបានវិញគឺមានការធ្លាក់ចុះជាងរាល់ឆ្នាំ ដែលបណ្តាលមកពីការអាកាសធាតុ បើទោះបីកសិករខិតខំប្រឹងប្រែងថែទាំយ៉ាងណាក៏ដោយ។ 

បើតាមម្ចាស់ចម្ការបានបញ្ជាក់ថា ម្យ៉ាងទៀតឈ្នួញកណ្តាលមួយចំនួនបានយកទុរេនតំបន់ផ្សេងមកលក់ដោយយកឈ្មោះ  ទុរេនបែកអន្លូង ដែលជា​អត្តសញ្ញាណទុរេនឆ្ញាញ់ប្រចាំតំបន់ ជាក់ស្ដែងឆ្នាំនេះនៅចម្ការតំបន់បែកអន្លូងនេះមិនសូវសំបូរដូចគេលក់តាមដងផ្លូវឡើយ៕

ប្រភព៖ កម្ពុជាថ្មី