ពិត​បង​ប្អូន​ល្អ​មែន ឧកញ៉ា ឡេង ណាវ៉ាត្រា នាំ​ទាំង​គ្រួសារ​ទៅ​​លើក​ទឹក​ចិត្ត​ប្អូន​ប្រុស វ៉ះ​កាត់ ដល់​សាំងហ្គាពូ

ជុំវិញ​ឧកញ៉ា

ថ្មីៗ​នេះ​លោក ឡេង និមល ដែល​ជា​ប្អូន​ប្រុស​បង្កើត របស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ទៅ​ធ្វើ​ការ​វះកាត់​នៅ មន្ទីរពេទ្យ​មួយ ក្នុង​ប្រទេស​​សាំង ហ្គាពូ អ្វី​ដែល​ជា ការ​កត់​សំគាល់​នោះ លោក ឧកញ៉ា​ព្រម ទាំង​ភរិយា មាន​ទាំង​ប្អូន​ស្រី​ផង នាំ​ធ្វើ​ដំណើរ​ជូន​ប្អូន​ប្រុស របស់​ខ្លួន​ទៅ ដល់​មន្ទីរពេទ្យ ហើយ​ចាំ​មើល​​ថែ ដោយ​ផ្ទាល់​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរយៈគណនី ហ្វេសប៊ុកផេក លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេររៀបរាប់ប្រាប់ឲ្យដឹងថា៖”កាលធ្វើកម្មករអេតចាយ នៅស្រុកស្អាងខេត្តកណ្ដាល ប្អូនប្រុសមិនទាន់គ្រប់អាយុទេទើបតែអាយុ ១៦ឆ្នាំប៉ុណ្ណោះ តែត្រូវលីជ័រស្បែកជើងទំងន់ ៧០គីឡូជាមួយគ្នា បន្ទាប់មកទៀតធ្វើកម្មករហ្គាសនៅគីឡូលេខ៩ ហូបបាយមិនសូវឆ្អែតជាប្រចាំ។

ការឆ្លងកាត់ការលំបាក​ និងវេទនាជាមួយគ្នាជាច្រើនរាប់មិនអស់ ការងារប្រើកម្លាំងបាយជិត៣០ឆ្នាំ រហូតដល់ឈឺ។ ហើយរាល់ពេលទៅពេទ្យវះកាត់ឬព្យាបាលផ្សេងៗខ្ញុំគ្មានពូមីងឬខ្សែស្រឡាយអ្នកនៅភ្នំពេញទេ មានតែបីនាក់បងប្អូន។ ជាពិសេសមិនសូវអោយឪពុកម្ដាយដឹងទេខ្លាចគាត់បារម្ភ តាំងពីនៅស្រុកខ្មែររហូតដល់កូរ៉េ។ ដល់ពេលនេះអ្វីដែលប្អូនបន្សល់ទុកពីកូរ៉េ គឺជម្ងឺដែលត្រូវវះកាត់មិនអាចខានបាន។

ជា​មួយ​គ្នា​នោះ លោក ឡេង ប្រុស ដែល​ជា ត្រូវ​ជា​បង​បង្កើត ក៏បានភ្ជាប់រូបថតជាច្រើនសន្លឹក នៃស្ថានភាពនៃការវះកាត់ជំងឺរបស់លោក ឡេង និមល ដែលជាប្អូនប្រុសពៅ ដែលមានខ្លឹមសារថា៖ “ប្អូនៗគ្រប់គ្នាអស់កំលាំងកំដរអ្នកជំងឺ ចាំស្ដាប់លទ្ធផលម្នាក់ៗភ្នែកស ព្រោះវះកាត់ហួសម៉ោងកំណត់ជិត ១ម៉ោងតែយ៉ាងណាបានជោគជ័យហើយ ហើយគ្រប់គ្នាបានសប្បាយចិត្ត នេះជាធម្មជាតិរបស់មនុស្សដែលត្រូវចេះស្រលាញ់អាណិតគ្នាទៅវិញទៅមក ក៍មិនមាននរណាតូចចិត្តរឺអត់ចិត្តអីដែរ ព្រោះថាយើងមានលទ្ធភាពទៅវះកាត់

នៅបរទេសពេទ្យមានជំនាញ មានសម្ភារៈទំនើបៗ ចុះបើអ្នកខ្លះវះត្រឹមស្រុកខ្មែរ អ្នកខ្លះទៀតអត់លុយវះកាត់ផង តើគាត់តស៊ូលំបាកវេទនាយ៉ាងណា។ ចុងក្រោយ ចង់ប្រាប់មិត្តភក្តិថា ការផុសរូបនេះមិនមានចិត្តអ៊ួតអាង រឺលើកតំកើង ពេទ្យបរទេសទេ តែពេទ្យស្រុកយើងមិនទាន់អាចធ្វើបាន ដូច្នេះចាំបាច់ត្រូវឆ្លងដែនទៅទីនោះ ពេទ្យល្អការព្យាបាលក៍ថ្លៃដែរ ទេព្យនៅយើងតំលៃទាបជាងទីនោះឆ្ងាយ”។

គិត​មិន​ដល់​ពេល​នេះ លោក ឡេង និមល ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​វ៉ះ​កាត់​ដោយ​​ជោគជ័យ​ហើយ និង​កំពុង​តែ​បន្ត​ព្យាបាល៕