ពូម៉ៅ ជាមន្ត្រីនគរបាលចរាចរណ៍ ស្តុបក្រសួងមហាផ្ទៃជិះទៅឃើញរហូតថ្ងៃ-យប់ត្រូវបានដាក់ឲ្យចូលនិវត្តន៍

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីនគរបាលចរាចរណ៍ ឈ្មោះ ស៊ុន ប៊ុនថន ហៅពូម៉ៅ ត្រូវបានស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដាក់ឲ្យចូលនិវត្តន៍ហើយកាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក ស៊ុន ប៊ុនថ បានរៀបរាបថា រយៈពេល ៣២ ឆ្នាំក្នុងការបម្រេីការងារជាមន្ត្រីនគរបាលចរាចរណ៍របស់ខ្ញុំត្រូវបានដាក់ឲ្យចូលនិវត្តន៍ហេីយ។ បន្ទាប់ពីបានបញ្ចប់តួនាទីជាមន្រ្តីនគរបាល​ ខ្ញុំបាទសូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់មកលេី សុខទុក្ខរូបខ្ញុំ ក៍ដូចជាមន្រ្តីនគរបាលចរាចរណ៍ទូទាំងប្រទេស។

ទន្ទឹមនឹងនោះលោកក៏សូមអរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគោរព​ នឹង​អនុវត្តច្បាប់ចរាចរណ៍​ ព្រមទាំងមានការយោគយល់​ និងអធ្យាស្រ័យដល់រូបលោកក្នុងពេលបំពេញភារកិច្ចកន្លងមក។​ លោកថា ខ្ញុំសូមអរគុណនឹងជូនពរបងប្អូនឲ្យមានសុក្ខភាពល្អជៀសផុតពីជំងឺកូវីដ-១៩​ នឹងសូមបងប្អូនចូលរួមអនុវត្តឲ្យបានតាមប្រសាសន៍រាជរដ្ឋាភិបាលគឺ​ ៣​ កុំ​ និង​ ៣​ ការពារ៕