ក្រុមហ៊ុន Trump Organization ត្រូវបើកការស៊ើបអង្កេតព្រហ្មទណ្ឌ ពីបទ​សង្ស័យបន្លំគេចពន្ធ និងបទល្មើសធនាគារ

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃអង្គារទី១៨ឧសភា រដ្ឋអាជ្ញាអាមេរិក នៅរដ្ឋញូយ៉ក បាន​ប្រកាសថា គេបាន​បើកការស៊ើបអង្កេតព្រហ្មទណ្ឌមួយទៀត បន្ថែមពីលើ​ការស៊ើបអង្កេតរដ្ឋប្បវេណី ទៅលើ​ក្រុមហ៊ុន​ Trump Organization របស់លោកដូណាល់ ត្រាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា ក្រុមហ៊ុន Trump Organization ស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ របស់រដ្ឋអាជ្ញាតំបន់ម៉ាន់ហាតាន់ ពីបទ​សង្ស័យមួយចំនួន​ ដូចជា​ការបន្លំគេចពន្ធ និងបទល្មើសធនាគារ ជាដើម។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក Fabien Levy អ្នកនាំពាក្យ​រដ្ឋអាជ្ញារដ្ឋញូយ៉ក បានបញ្ជាក់ឲ្យដឹងថា ចាប់ពីពេលនេះទៅ ការ​ស៊ើបអង្កេតលើ​ក្រុមហ៊ុន Trump Organization មិនមែនមានតែ ផ្នែករដ្ឋប្បវេណីទេ គឺមានបន្ថែម​ ផ្នែកព្រហ្មទណ្ឌមួយទៀត។ ការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌនេះ គឺរដ្ឋអាជ្ញារដ្ឋញូយ៉ក និងសហការជាមួយ​នឹង​រដ្ឋអាជ្ញា តំបន់ម៉ាន់ហាតាន់ ដែលបានបើក​ការស៊ើបអង្កេតនេះ រួចហើយ។

យោងតាមការចុះផ្សាយ របស់​កាសែត The New York Times លោកស្រី Letitia James រដ្ឋអាជ្ញារដ្ឋញូយ៉ក នឹងបន្តដឹកនាំការស៊ើបអង្កេតរដ្ឋប្បវេណី ហើយលោកស្រីនឹងបញ្ជូន រដ្ឋអាជ្ញារង​ ២នាក់ផ្សេងទៀត ឲ្យទៅចូលរួម ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ ជាមួយ​ក្រុមការងាររដ្ឋអាជ្ញាតំបន់ ម៉ាន់ហាតាន់។

គួរបញ្ជាក់ថា Trump Organization គឺជាក្រុមហ៊ុនមេ ដែលប្រមូល​ផ្តុំ​ដោយ​ក្រុមហ៊ុនតូចៗរាប់រយផ្សេងទៀត ដែលសុទ្ធតែស្ថិតក្រោមការគ្រប់គ្រង របស់​លោកដូណាល់ ត្រាំ កូនៗលោក និងសមាជិកគ្រួសារលោក។ ក្រុមហ៊ុនទាំងនោះ មានរាប់ទាំង ក្រុមហ៊ុនអលនទ្រព្យ កាស៊ីណូ សណ្ឋាគារ ក្លឹបកំសាន្ត និង​ក្លឹបវាយកូហ្គោលជាដើម។

នៅឆ្នាំ២០១៨ លោក Cyrus Vance រដ្ឋអាជ្ញា​តំបន់ម៉ាន់ហាតាន់ ក្រុងញូយ៉ក បានបើកការស៊ើបអង្កេត​មួយ​លើក្រុមហ៊ុន ​Trump Organization ដោយផ្តោតសំខាន់ទៅលើ​ការចំណាយចាយវាយ នៅមុនពេលបោះឆ្នោតឆ្នាំ​២០១៦ ទៅស្រីកំណាន់២នាក់ របស់​លោកដូណាល់ ត្រាំ។ តែក្រោយ​មក ការស៊ើបអង្កេតនេះ បានបែកធ្លាយ​រហូតដល់ សំណុំរឿងសង្ស័យអំពីការបន្លំគេចពន្ធ បទល្មើសធនាគារ និង​បទល្មើសធានារ៉ាប់រងជាដើម។ ឆ្លងកាត់​នីតិវិធីយ៉ាងស្មុគស្មាញ ទីបំផុតនៅខែកុម្ភៈកន្លងទៅនេះ លោក​រដ្ឋអាជ្ញាម៉ាន់ហាតាន់ បានទទួលនូវឯកសារប្រកាសពន្ធ របស់លោកដូណាក់ ត្រាំ និងរបស់​ Trump Organization រយៈពេល​៨ឆ្នាំចុងក្រោយ។

ដោយឡែក លោកដូណាល់ ត្រាំ បានបដិសេធ រាល់ការចោទប្រកាន់ទាំងអស់ ហើយបានចាត់ទុកថា នេះគឺជាការស៊ើបអង្កែតបែបនយោបាយ ដើម្បីបំផ្លាញរូបលោក ព្រោះលោករដ្ឋអាជ្ញាតំបន់ម៉ាន់ហាតាន់ ក៏ដូចជាលោកស្រីរដ្ឋអាជ្ញារដ្ឋញូយ៉ក គឺសុទ្ធតែជាមនុស្ស​របស់គណបក្សប្រជាធិបតេយ្យ៕

ប្រភព៖ RFI