លោក វី សំណាង៖ ចំពោះទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការរន្ធត់និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបរបស់សន្តិសុខផ្សារកំពង់ស្ពឺម្នាក់ បានទាត់កញ្ច្រែងក្មេងស្រីលក់ព្រីង និងខ្នុរ បណ្ដាលឲ្យកំពប់ទៅលើដី កាលពីថ្ងៃ១៩ ខែឧសភា ម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកថ្លែងបែបនេះក្រោយពីឃើញបង្ហោះក្នុងហ្វេសប៊ុករឿងសន្តិសុខ ផ្សារកំពង់ស្ពឺបានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីងបណ្ដាលឲ្យកំពប់ទៅលើដី។ លោកថា ខ្ញុំពិតជាមានការរន្ធត់និងសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើអសីលធម៌បែបនេះ។ ចំពោះទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។

លោក វ៉ី សំណាងបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត អភិបាលខេត្តនិងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺដែលបានប្រព្រឹត្តបែបនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រីខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួនសម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។

ជាមួយគ្នានោះលោក៏សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួនភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ៕